កាន់តែមានហាងឆេង! ដឹងតម្លៃខ្លួន សុខ ពិសី ឡើងឆាកម្ដងៗ​ញាក់សាច់ (មានវីដេអូ)

//s9.kh1.co/03/03057e227697ac616c2e7f651ce6b74234a502ba.jpg
តារា & កម្សាន្ដ

 ១២-កក្កដា-២០២២ ១១ព្រឹក · ៣ ឆ្នាំមុន

បើស្អាត ចេញមករាយមន្តស្នេហ៍យ៉ាងហ្នឹង អញ្ចឹងបាន សុខ ពិសី សម្បូរហ្វេនស្រលាញ់គាំទ្រណាស់។

កម្សាន្ត៖ ពិតណាស់ ពីមួយថ្ងៃទៅមួយថ្ងៃតារាចម្រៀងស្រី កញ្ញាសុខ ពិសី កាន់តែមានរូបសម្រស់ស្អាតខ្លាំងឡើងគួរឲ្យសរសើរ ស្របពេលដែលវ័យកាន់តែច្រើនឡើង រីឯប្រជាប្រិយភាពរបស់នាងក៏កាន់តែកើនឡើងខ្លាំងជាលំដាប់ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាងនេះទៅទៀត ដូចដែរអ្នកគាំទ្របានដឹងស្រាប់ហើយថា សុខ ពិសី អាចនិយាយបានថាជាតារាជើងចាស់មួយរូប ដែលអាចឈរជើងក្នុងវិស័យសិល្បៈផ្នែកចម្រៀងមកទល់បច្ចុប្បន្ន មានអ្នកគាំទ្រច្រើនលើសលប់ មិនតែប៉ុណ្ណោះ នាងថែមទាំងមានតម្លៃខ្លួនខ្ពស់នៅលើទីផ្សារ ដោយច្រៀងតែពីរបទ នាងស៊ីថ្លៃជាង២ពាន់ទៅ៣ពាន់ដុល្លារឯណោះ ដោយសារតែទឹកដមសម្លេងដ៏ផ្អែមស្រទន់ គួរឲ្យចង់ស្តាប់របស់នាង ថែមជាមួយនឹង រូបសម្រស់ដ៏ស្អាតក្មេងជាងវ័យទៀតនោះ ធ្វើឲ្យតារាស្រីរូបនេះរឹតតែមានភាពប្រជាប្រិយភាពខ្លាំងឡើង។

ជាក់ស្ដែង បើក្រលេកទៅមើល វីដេអូឃ្លីបមួយរបស់ សុខ ពិសី ពិតជារាយមន្តស្នេហ៍ទាក់ទាញខ្លាំងមែនទែន ជាមួយស្នាមញញឹមដ៏ស្រស់ប្រិមប្រិយ ថតបង្ហាញមុខជិតៗ ស្អាតខ្លាំងឡើងដូចតុក្កតាជ័រទៅហើយ៕

សូមទស្សនារូបភាព និងជូនវីដេអូខាងក្រោម៖

សុខ ពិសី
សុខ ពិសី
សុខ ពិសី
សុខ ពិសី
សុខ ពិសី
សុខ ពិសី
សុខ ពិសី
សុខ ពិសី
សុខ ពិសី
សុខ ពិសី
វីដេអូ
សុខ ពិសី
Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T