ភ្នំពេញ៖ ក្រោយពីដឹងដៃគ្នា ជាគូស្វាមី ភរិយាប៉ុន្មានឆ្នាំ ដោយទទួលបានចំណងដៃ កូនប្រុស តារាចម្រៀង ពេជ្រ សូលីកា និងស្វាមី អ្នកជំនួញ បានខាងប្រុស ចេញមុខ ប្រកាស ថាអ្នកទាំងពីរ ពិតជាដើរដល់ផ្លូវបំបែកពិតប្រាកដ ក្រោយការសង្ស័យអស់រយៈប៉ុន្មានខែមកនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ ដំណឹងមួយនេះ បានធ្វើឲ្យ មហាជន ក៏ដូចជាអ្នកគាំទ្រ មានការសោកស្តាយ នឹងខំសរសើរ ដល់គូមួយនេះ មើលឃើញ ពីភាពសុភមង្គលជារឿយៗ ទៅនឹង ការស្រលាញ់គ្នា និងដូចជា ការគោរពគ្នាទៅវិញទៅមកដូចគូស្វាមី ភរិយាស្រលាញ់គ្នារាប់ឆ្នាំ។
ទៀតសោត ក្រោយខាងប្រុស បានបង្ហោះជាផ្លូវការ ថាអ្នកទាំងពីរបែកគ្នា ងាកទៅមើលខាង ពេជ្រ សូលីកា មិនប្រត្តិកម្មវិញនោះឡើយ នៅគណនីជាផ្លូវការរបស់នាង តែយ៉ាងណា អ្នកតាមដាន បែរជាឃើញ សារយ៉ាងវែងអន្លាយមួយគួរឲ្យចាប់អារម្មណ៍។
ក្នុងនោះផងដែរ សារទាំងនោះ ហាក់បីដូចជា ជាសារដាស់តឿន ការកែកំហុស របស់មនុស្សប្រុស ដែលធ្លាប់សាងទៅលើមនុស្សជុំវិញ ជាពិសេស មនុស្សគេស្រលាញ់ ដោយធ្វើគេទ្រាំមិនបាន ហាក់បីជាសង្ស័យ នេះជាមូលហេតុនៃបែកបាក់របស់អ្នកទាំងពីរ។
ជាមួយគ្នានេះដែរ ខ្លឹមសារយ៉ាងវែងអន្លាយនោះ បានធ្វើរំជើបរំជួល មានការងឿងឆ្ងល់ ថាអ្នកទាំងពីរ មានអ្វីកើតឡើង ដោយសារទាំងនោះ ចង់សម្តៅនរណាម្នាក់ ហើយបានសរសរដូច្នេះថា៖
ខ្ញុំនឹងបង្រៀនកូនប្រុសរបស់ខ្ញុំ អោយចេះស្គាល់ពីការឲ្យតម្លៃ មនុស្សជុំវិញខ្លួនអោយបានច្រើន រៀន កុំកុហក កុំក្បត់ កុំអាត្មានិយម កុំអំនួតលើខ្លួនឯងកុំបោកប្រាស់កុំធ្វើបាបចិត្តគ កុំនិយាយជាន់មនុស្សដែលខ្លួនស្រលាញ់ កុំចង់មានបានលើសពីសមត្ថភាពរបស់ខ្លួន កុំរៀនល្បិចកល កុំហ៊ឺហានឹងរបស់ក្លែងក្លាយ កុំងប់ងុលនៅទង្វើររបស់ខ្លួនបានប្រឌិត កុំរៀនសម្តែងក្នុងឆាកជីវិតពិត ហើយរៀនចងចាំអ្វីដែលខ្លួនបានធ្វើដាក់គេឲ្យ បានច្រើន រៀនទទួលការពិត រៀនទទួលយកកំហុសដែលខ្លួនបានធ្វើ រៀនយល់ពីចិត្ត សំខាន់ជាងគេនោះគឺភាពស្មោះត្រង់ មិនក្បត់ផិត និង ការអោយតម្លៃមនុស្ស។
សូមទស្សនារូបភាពខាងក្រោម៖



