រាជធានីភ្នំពេញ ៖ មហាជនសម្តែង ការសោកស្តាយនិងរំលែកទុ.ក្ខដ៏ក្រៀមក្រំ ក្រោយទទួលដំណឹងមរណភាពរបស់ អ្នកម្តាយបង្កើតរបស់ តារាសម្តែង ផាន់ ផាត់ណា មុននេះបន្តិច ដោយសារតែ ជរាពាធ ខណៈដែលយប់មិញនេះ រូបនាងបង្ហោះសារលើបណ្តាញសង្គមថា «ឪព្រះអើយ ជួយម្ដាយខ្ញុំផង» ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនេះបើយោងតាមសម្តីរបស់ មិត្តសិល្បៈរបស់តារាសម្តែងរូបនេះ គឺតារាស្រី ញឹម ច័ន្ទថន ដែលបានរៀបរាប់ឲ្យដឹងយ៉ាងដូច្នេះ ថា ៖
សេចក្ដីជូនដំណឹងដល់បងប្អូនមិត្តសិល្បៈករនិងមិត្តភក្រ័ទាំងអស់អោយបានជ្រៀបជាដំណឹងពេលនេះម្ដាយរបស់តារាស្រី ប្អូនស្រីផាន់ ផាត់ណា បានស្លាប់ពេលព្រឹកមុិញនេះ បងលឺហេីយអាណិតប្អូនណាស់ សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះផង សូមវិញ្ញាណក្ខន្ធម្ដាយប្អូន ទៅកាន់ទីស្ងប់សុខ ០៧.០៧.២០២២៕


