យូរៗបង្ហាញខ្លួនម្តង CL បង្អួតរាងមួយទំហឹង មិនខ្វល់អ្នកទើស

//s9.kh1.co/57/5742aeb967516af0a43f6ee884ae5ecbec6db767.jpg
តារា & កម្សាន្ដ

 ០២-កក្កដា-២០២២ ១០ព្រឹក · ២ ឆ្នាំមុន

តារាស្រីកូរ៉េដ៏ល្បីក្បុងក្រុម 2NE1 គឺ CL បង្ហាញខ្លួនតម្លែងនៅលើឆាកតន្ត្រីប្រទេសបារងយ៉ាងកក្រើក

កម្សាន្ត ÷ កាលពីកន្លងទៅថ្មីៗនេះ មានពិធីបុណ្យមួយនៅប្រទេសបារាំងដែលមានឈ្មោះថា Main Square Festival ដែលត្រូវបានចូលរួមដោយតារា និង DJ ល្បីៗជាច្រើន។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
CL 
CL 

ក្នុងនោះ យើងក៏ឃើញមានតារា kpop ស្រីដ៏ល្បី CL ចូលរួមក្នុងពិធីនេះផងដែរ ដោយនាងបានសម្តែងបទ «Lover like me» យ៉ាងអស្ចារ្យកក្រើកអស់ឆាកតន្ត្រី ក្រោមសម្លេងហ៊ោកញ្ជ្រោល របស់អ្នកគាំទ្ររាប់ពាន់អ្នក។

CL 
CL 

អ្វីដែលកាន់តែពិសេសនោះគឺ CL ពាក់ឈុតពណ៌ខ្មៅយ៉ាងស៊ិចស៊ី បង្អួតនូវរាងមានសាច់ទ្រលុកទ្រលន់របស់ខ្លួន ដោយមិនខ្វល់ពីរូបរាងស្តង់ដារកូរ៉េដែលត្រូវតែស្គមស្អាត ហើយភាពក្លាហានរបស់តារាស្រីរូបនេះ ក៏ទទួលបានការកោតសរសើរពីអ្នកគាំទ្រផងដែរ ដោយអ្នកគាំទ្របាននិយាយថា ÷

សុំសរសេីរភាពជឿជាក់សា.ហា.វ ក្នុងការបង្ហាញរូបរាងមិនខ្វល់នឹងសម្តីអ្នកដទៃ មិនខ្លាចរអារនឹងពាក្យរិះគន់ កោតសរសើរនឹងសម្តែងដ៏មានឥទ្ធិពលរបស់ CL តារាចម្រៀងគឺបែបនេះ មិនមែនអួតសម្រស់ តែអួតសមត្ថភាព និងទេពកោសល្យអាចកក្រេីកអង្រួនឆាក នៅលេីទឹកដីបារាំងបានយ៉ាងជោគជ័យ បេីទោះជានារីអាសុីមែនពិត គ្មានផលិតកម្ម ម្នាក់ឯងតែ.ឆេះ.តែម្តង៕

អ្នកគាំទ្រ
CL 
CL 
CL 
CL 
CL
CL

ប្រភព: 2NE1 កម្ពុជា

Hort Vasomatey
M.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T