កម្សាន្ត ÷ នៅថ្ងៃទី ៣០ ខែមិថុនា Yoon Eun Hye បានចែករំលែករូបថតថ្មីមួយ នៅលើ Instagram របស់នាងជាមួយនឹង caption ថា «Hangout with Yoo» ដែលជាការផ្សាយបន្តផ្ទាល់ អ្នកដឹកនាំ WSG Wannabe និងបងស្រីច្បង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបថតបង្ហាញពីការបង្ហាញខ្លួនរបស់ Yoon Eun Hye នៅលើការផ្សាយផ្ទាល់ Youtube នៃកម្មវិធី «Hangout with Yoo» របស់ MBC ក្នុងនោះនាងស្លៀកសម្លៀកបំពាក់ពណ៌ខ្មៅ បង្ហាញស្មាបញ្ចេញភាពសិចស៊ី តារាស្រីរូបនេះបានទាក់ទាញការចាប់អារម្មណ៍ ជាមួយនឹងការបញ្ចេញមតិ និងរូបភាពដ៏គួរឱ្យស្រលាញ់របស់នាង ដែលធ្វើអោយអ្នកនិយមលេងអ៊ីនធើណែតនឹកឃើញដល់ថ្ងៃដែលនាងនៅជាសមាជិកក្រុម Baby VOX ។

គួររំលឹកើងដែរថា Yoon Eun Hye កើតនៅឆ្នាំ ១៩៨៤ ហើយមានអាយុ ៣៩ ឆ្នាំនៅឆ្នាំនេះ បើតាមអាយុនៅកូរ៉េ យ៉ាងណាជាថ្មីម្តងទៀត នាងបានទាក់ទាញការកោតសរសើរ ចំពោះរូបរាងរបស់នាងដែលនៅតែក្មេងជាងវ័យ ហាក់ដូចជានាងជា Idol ដែលមានអាយុ ២០ ឆ្នាំ៕

ប្រភព: Kbizoom