សង្ហាក៏សង្ហា លុយក៏មាន មិននឹកស្មាន សុគន្ធ ថេរ៉ាយុ ធ្លាប់មានជំងឺមួយនេះដល់ថ្នាក់ចង់..... (មានវីដេអូ)

//s9.kh1.co/13/138361aec03b0ca5fabe61ef7454d19b393ddea4.jpg
តារា & កម្សាន្ដ

 ០១-កក្កដា-២០២២ ៣ល្ងាច · ២ ឆ្នាំមុន

សឹងមិនគួរឲ្យជឿ សុគន្ធ ថេរ៉ាយុ ធ្លាប់បានឆ្លងកាត់ជំងឺមួយនេះ យ៉ាងលំបាកថែមទាំងចង់.ស.ម្លា.ប់ខ្លួនម្ដងៗ។

ភ្នំពេញ៖  អ្នកទាំងអស់គ្នាប្រាកដជាស្គាល់ច្បាស់ហើយ តារាម្រៀងប្រុស លោក សុគន្ធ ថេរ៉ាយុ ដែលជាតារាម្រៀងប្រចាំផលិតកម្មថោន ហើយមួយរយៈមកនេះ លោកហាក់ដូចជាមិនសូវមានសកម្មភាពសិល្បៈប៉ុន្មាននោះទេ តែប្រជាប្រិយភាពនៅតែខ្លាំងដដែល។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ហើយលើសពីនេះទៅទៀត លោក សុគន្ធ ថេរ៉ាយុ ក្រៅពីអាជីពជាអ្នកសិល្បៈហើយ លោកក៏បានទទួលជោគជ័យក្នុងមុខជំនួញផ្ទាល់ខ្លួន គួរឲ្យកត់សម្គាល់។ ហើយបើយើងក្រឡេកទៅមើលពីសម្រស់វិញ គឺលោក សុគន្ធ ថេរ៉ាយុ នៅតែស្រស់សង្ហា ហើយការស្លៀកពាក់ និងស្ទាយ៍តុបតែងខ្លួនក៏ទាន់សម័យផងដែរ។  

យ៉ាងណាមិញ អ្វីដែលមិននឹកស្មានដល់នោះគឺ តារាចម្រៀងប្រុសរូបនេះធ្លាប់មានជំងឺបាក់ទឹកចិត្ត ថប់បារម្ភធ្ងន់ធ្ងរ ដោយលោកបញ្ជាក់ថាមានពេលខ្លះ ពិបាកក្នុងខ្លួនពេករហូតដល់ចង់ស.ម្លា.ប់ខ្លួនទៀតផង។ ក្នុងនោះផងដែរ លោកក៏បានចែករំលែកនូវបទពិសោធន៍ខ្លះៗ និងលើកទឹកចិត្តដល់អ្នកដែលកំពុងតែមានបញ្ហានេះ ត្រូវជំនះនិងមិនត្រូវភ័យខ្លាចនោះទេ ត្រូវតែឆាប់ទៅជួបពេទ្យ ព្យាបាលជាប្រញាប់៕

សូមទស្សនារូបភាព និងជូនវីដេអូខាងក្រោម៖

សុគន្ធ ថេរ៉ាយុ
សុគន្ធ ថេរ៉ាយុ
សុគន្ធ ថេរ៉ាយុ
សុគន្ធ ថេរ៉ាយុ
សុគន្ធ ថេរ៉ាយុ
សុគន្ធ ថេរ៉ាយុ
សុគន្ធ ថេរ៉ាយុ
Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T