កូរ៉េខាងត្បូង៖ ថ្មីៗនេះ តារាសម្ដែងស្រី Song Hye Kyo បានធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍ភ្លាមៗ ក្រោយពីបានបង្ហាញខ្លួននៅព្រលានយន្តហោះ ដើម្បីចូលរួមកម្មវិធីបង្ហាញម៉ូដរបស់ម៉ាកល្បីមួយ ដោយក្នុងនោះ នាងបានតែងខ្លួនស្លៀកពាក់ធម្មតា ជាមួយអាវយឺតស ខោខូវប៊យ ថែមទាំងមានអាវវែងក្រៅពណ៌ខ្មៅ យ៉ាងឡូយទៀតផង។
អ្វីដែលសំខាន់នោះគឺ តារាស្រី Song Hye Kyo ត្រូវបានគេកត់សម្គាល់ឃើញ នៅលើម្រាមដៃនាង ថាបានពាក់ចិញ្ចៀនរហូតដល់ ៤ រហូតដល់មនុស្សមួយចំនួនគិតថា តារាស្រីរូបនេះ បានពាក់ចិញ្ចៀនបែបនេះ ដើម្បីរំខានដល់មតិសាធារណៈ ខណៈដែលនៅក្នុងចំណោមចិញ្ចៀនដែលនាងពាក់ទាំងនោះ មានមួយវង់ ដែលអតីតស្វាមី បានឲ្យទៅនាង។
យ៉ាងណាមិញ ក៏នៅមានមនុស្សមួយចំនួនទៀត បានលើកឡើងថា Song Hye Kyo គ្រាន់តែប្រើចិញ្ចៀនជាគ្រឿងអលង្ការប៉ុណ្ណោះ ដែលវាមិនមានពាក់ព័ន្ធនឹងអ្នកចាស់ឡើយ។ បើទោះបីជាមានពាក្យចចាមអារ៉ាមទាក់ទងនឹងរឿងស្នេហាក៏ដោយ ប៉ុន្តែអតីតគូស្វាមីភរិយាគូនេះ នៅតែរក្សាភាពស្ងៀមស្ងាត់ ផងដែរ៕
ប្រភព៖ Ngoisao.vn
សូមទស្សនារូបភាពខាងក្រោម៖







