ពិតមែនឬ Stylist របស់ Aespa ចម្លងស្ទាយ៍ ស្រដៀង​នឹង BLACKPINK?

//s9.kh1.co/c1/c150895ab93a50c54f1931797a8ae3d38bcd1509.jpg
តារា & កម្សាន្ដ

 ០១-កក្កដា-២០២២ ២ល្ងាច · ២ ឆ្នាំមុន

អ្នក​និយម​លេង​អ៉ីនធឺណែត​រិះគន់ Stylist របស់ Aespa ចំពោះ​ការ​ស្លៀកពាក់​ ដែល​មាន​លក្ខណៈ​ស្រដៀង​នឹង BLACKPINK។

អាមេរិក៖ មកដល់ពេលនេះ Aespa គឺជាក្រុមចម្រៀងស្រីជំនាន់ទី ៤ ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញនៅលោកខាងលិច ដោយជំហរដ៏រឹងមាំរបស់ SM Entertainment ក៏ផ្តល់ឱកាសជាច្រើនដល់ Aespa ក្នុងការបង្ហាញខ្លួនក្នុងកម្មវិធី និងព្រឹត្តិការណ៍នានានៅសហរដ្ឋអាមេរិកផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែងថ្មីៗ​នេះ ក្រុម​នេះ​បាន​រៀបចំ​កម្មវិធី​ដ៏​ជោគជ័យ​មួយ​នៅ​ទី​នោះ ប៉ុន្តែ​មនុស្ស​មួយ​ចំនួន​មិន​ចូល​ចិត្ត​សំលៀកបំពាក់​របស់​ពួកគេ​ទេ ដែលនៅឯកម្មវិធីតាំងបង្ហាញនៅសហរដ្ឋអាមេរិក Aespa ត្រូវបានកោតសរសើរជាច្រើន ទោះយ៉ាង​ណា​ក៏​ដោយ ការ​ស្លៀក​ពាក់​របស់​ក្រុម​ចម្រៀង​ស្រី SM Entertainment មាន​ភាព​ចម្រូងចម្រាស។

ជាមួយគ្នានេះដែរ ការ​ស្លៀក​ពាក់​របស់​ក្រុម​បាន​បង្កើត​ភាព​ចម្រូងចម្រាស ដោយធ្វើឱ្យទស្សនិកជនមិនពេញចិត្តជាខ្លាំង ដែលពួកគេជឿថាក្រុមហ៊ុនធំមួយនេះ មានភាពច្នៃប្រឌិត តែធាតុពិត ត្រូវបានគេមើលឃើញថា ជាពិសេសនោះអ្នក​និយម​លេង​អ៉ីនធឺណែត​រិះគន់ Stylist របស់ Aespa ចំពោះ​ការ​ស្លៀកពាក់​ដែល​មាន​លក្ខណៈ​ស្រដៀង​នឹង BLACKPINK ទៅវិញ។

យ៉ាងណាមិញ Aespa ជា​ក្រុម​ចម្រៀង​ស្រី​ដ៏​លេចធ្លោ​បំផុត​នៃ K-pop ជំនាន់​ទី​៤ ត្រូវ​បាន​គេ​រិះគន់​ជា​ញឹក​ញាប់​ចំពោះ​ទេពកោសល្យ និង​ការ​ស្លៀកពាក់​របស់​ខ្លួន ហើយនេះ​មិនមែនលើកទី ១ ដែល ពួកគេត្រូវបានសង្កេតថា មានស្ទីលទៅនឹង ក្រុមចម្រៀងនារី BLACKPINK។

ទៀតសោត ថ្វីត្បិតដូច្នេះមែន ក៏មានមតិវិជ្ជមានមួយចំនួន បានលើកឡើងថា វាចៀសមិនផុតនោះទេ ដែលសិល្បករក្នុងវិស័យមួយនេះ ត្រូវបានមានភាពស្រដៀងគ្នា ព្រោះតែសមាជិកមាន ៤នាក់ ណាមួយទៀត ពួកគេសុទ្ធសឹងមានសម្រស់ដូចគ្នា ដែលធ្វើមានភាពស្រដៀងគ្នាបន្តិចបន្តួចផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

Aespa 
Aespa 
Aespa 
Aespa 
Aespa និង BLACKPINK 
Aespa និង BLACKPINK 
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T