ក្រុមហ៊ុនព្រូដិនលកម្ពុជា សម្រេចបាននូវកំណើនផ្នែកហិរញ្ញវត្ថុដ៏រឹងមាំ និងតែងតែផ្ដល់ការគាំទ្រដល់ការអភិវឌ្ឍន៍ និងភាពរីកចម្រើនសម្រាប់កម្ពុជា!

//s9.kh1.co/75/751c69c36393401b96e05f1e2ba578cfa46f46e8.jpg
សង្គម

 ៣០-មិថុនា-២០២២ ១០ព្រឹក · ២ ឆ្នាំមុន

ក្រុមហ៊ុនព្រូដិនសលកម្ពុជា បានប្រកាសពីកំណើនហិរញ្ញវត្ថុដ៏រឹងមាំរបស់ក្រុមហ៊ុន ខណៈពេលដែលក្រុមហ៊ុនតែងតែបន្តបេសកកម្មរយៈពេលវែងរបស់ខ្លួនក្នុងការជំរុញកំណើននៃបរិយាប័ន្នហិរញ្ញវត្ថុ។

ភ្នំពេញ៖ ក្រុមហ៊ុនព្រូដិនសលកម្ពុជា បានប្រកាសពីកំណើនហិរញ្ញវត្ថុដ៏រឹងមាំរបស់ក្រុមហ៊ុន ខណៈពេលដែលក្រុមហ៊ុនតែងតែបន្តបេសកកម្មរយៈពេលវែងរបស់ខ្លួនក្នុងការជំរុញកំណើននៃបរិយាប័ន្នហិរញ្ញវត្ថុ ក៏ដូចជាការវិនិយោគលើសមត្ថភាពផ្នែកឌីជីថល និងធ្វើជាអាជីវកម្មប្រកបដោយទំនួលខុសត្រូវខ្ពស់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ព្រូដិនសលកម្ពុជា ដែលជាក្រុមហ៊ុនផ្តល់សេវាធានារ៉ាប់រងអាយុជីវិត និងសុខភាព ទទួលបានលទ្ធផលលើទឹកប្រាក់បុព្វលាភធានារ៉ាប់រងចំនួន ៦៥ លានដុល្លារ ដែលស្មើនឹងកំណើន ៤% នៃប្រាក់ចំណូលធៀបនឹងឆ្នាំ ២០២០ បើទោះបីជាជំងឺកូវីដ-១៩ មានការរីករាលដាលខ្លាំងក៏ដោយ។ ជាលទ្ធផល ទ្រព្យសកម្មសរុបក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន បានកើនឡើងដល់ ២៥៩ លានដុល្លារ។

លោក Sanjay Chakrabarty អគ្គនាយកនៃក្រុមហ៊ុនព្រូដិនសលកម្ពុជា បានមានប្រសាសន៍ថា៖

“លទ្ធផលហិរញ្ញវត្ថុសម្រាប់ឆ្នាំ ២០២១ នេះ បានសបញ្ជាក់ឱ្យឃើញពីភាពរឹងមាំនៃសេដ្ឋកិច្ចកម្ពុជា ក៏ដូចជាភាពជោគជ័យនៃផែនការយុទ្ធសាស្ត្រចែកចាយជាពហុបណ្ដាញរបស់ក្រុមហ៊ុន និងការបង្កើតផលិតផលធានារ៉ាប់រង ដែលតម្លៃសមរម្យសម្រាប់គ្រប់តម្រូវការរបស់អតិថិជន”។

លោក Sanjay Chakrabarty បានបន្ថែមថា៖

“យើងប្តេជ្ញាក្នុងការធ្វើឱ្យប្រជាជនកម្ពុជាទាំងអស់អាចមានលទ្ធភាពទទួលបានការថែទាំសុខភាព និងសេវាធានារ៉ាប់រងដែលមានតម្លៃសមរម្យ។ ដើម្បីសម្រេចបាននូវគោលដៅរួមនេះជាមួយអតិថិជន ដៃគូអាជីវកម្ម និងសហគមន៍របស់យើង យើងបាននឹងកំពុងវិនិយោគលើអនាគតរបស់ប្រទេសកម្ពុជា ជាពិសេសលើហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍសមត្ថភាពយុវជនលើប្រព័ន្ធបច្ចេកវិទ្យាឌីជីថលក្នុងវិស័យហិរញ្ញវត្ថុ”។

ព្រូដិនសលកម្ពុជា បានជួយប្រជាជនកម្ពុជាក្នុងការការពារ និងធានាអនាគតហិរញ្ញវត្ថុរបស់ពួកគេគ្រប់ស្ដានភាពនៃជីវិតប្រចាំថ្ងៃរបស់ពួកគេ
ព្រូដិនសលកម្ពុជា បានជួយប្រជាជនកម្ពុជាក្នុងការការពារ និងធានាអនាគតហិរញ្ញវត្ថុរបស់ពួកគេគ្រប់ស្ដានភាពនៃជីវិតប្រចាំថ្ងៃរបស់ពួកគេ


ការបង្កើនភាពងាយស្រួលក្នុងការទទួលបានសេវាធានារ៉ាប់រង

ចាប់តាំងពីការបង្កើតក្រុមហ៊ុនឡើងនាឆ្នាំ ២០១៣ ការជំរុញបរិយាប័ន្នហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា គឺជាបេសកកម្មចម្បងមួយសម្រាប់ព្រូដិនសលកម្ពុជា។ បន្ទាប់ពីមួយទសវត្សរ៍ក្រោយមក នាថ្ងៃនេះ អត្រានៃការប្រើប្រាស់សេវាធានារ៉ាប់រងអាយុជីវិតបានកើនឡើងដល់ ០.៥% នៃចំនួនប្រជាជនសរុប ដែលកត្តានេះបានបង្ហាញពីសក្ដានុពលនៃកំណើនជាបន្តបន្ទាប់សម្រាប់វិស័យនេះ។

ឧបសគ្គទូទៅធំបំផុតពីរចំពោះការទិញធានារ៉ាប់រងសម្រាប់ប្រជាជនកម្ពុជា គឺការចំណាយ និងភាពងាយស្រួលនៃការទិញ។ ព្រូដិនសល បាននឹងកំពុងដោះស្រាយបញ្ហានេះ តាមរយៈការផ្តល់ជូននូវផលិតផលធានារ៉ាប់រងតាមបែបឌីជីថលដ៏សាមញ្ញ និងមានតម្លៃសមរម្យដែលមានតម្លៃចាប់ពី ១០ ដុល្លារប៉ុណ្ណោះក្នុងមួយឆ្នាំ។

កម្មវិធីសុខភាពលើទូរស័ព្ទ Pulse ដែលដំណើរការដោយប្រព័ន្ធបញ្ញាសិប្បនិមិត្តរបស់ព្រូដិនសល អាចឱ្យអតិថិជនធ្វើការទិញផលិតផលធានារ៉ាប់រងមួយចំនួនរបស់ក្រុមហ៊ុន ប្រកបដោយភាពងាយស្រួល និងមិនចាំបាច់ចំណាយពេលយូរ។ កម្មវិធីសុខភាព Pulse ក៏បានជួយឱ្យព្រូដិនសលអាចធ្វើការអនុម័តលើការផ្ដល់ជូនសំណងជូនអតិថិជនបានកាន់តែឆាប់រហ័ស ដែលធ្វើឱ្យអតិថិជនអាចប្រើប្រាស់សំណងនេះបានទាន់ពេលវេលានៅពេលដែលពួកគេត្រូវការបំផុត។

លោក Sanjay Chakrabarty បានបន្ថែមថា៖

“ក្នុងនាមជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេ យើងចង់ដើរតួនាទីយ៉ាងពេញលេញរបស់យើងក្នុងការធ្វើឱ្យប្រជាជនកម្ពុជាទាំងអស់ទទួលបានការធានារ៉ាប់រងដែលមានតម្លៃសមរម្យ។ បច្ចេកវិទ្យាបានជួយយើងក្នុងការផ្ដល់សេវាថែទាំសុខភាព និងគ្រប់គ្រងទ្រព្យសម្បត្តិរបស់ពួកគេ​តាមរយៈទូរស័ព្ទ ជាមួយនឹងការចំណាយទាប"។

លើសពីនេះ ក្រុមហ៊ុនបានប្រើប្រាស់ផែនការយុទ្ធសាស្ត្រចែកចាយជាពហុបណ្ដាញ ដែលអាចផ្តល់ឱ្យអតិថិជននូវជម្រើសជាច្រើនក្នុងការទិញផលិតផលធានារ៉ាប់រងរបស់ខ្លួនដោយប្រើបណ្តាញដែលពួកគេពេញចិត្ត។ អតិថិជនអាចស្វែងរកការប្រឹក្សាពីទីប្រឹក្សាធានារ៉ាប់រងរបស់ក្រុមហ៊ុនដែលមាននៅតាមសាខាទាំង ២៦២ របស់ធនាគារ

អេស៊ីលីដា នៅទូទាំងប្រទេស ឬអាចទាក់ទងដោយផ្ទាល់តាមរយៈកម្មវិធីទូរស័ព្ទ ឬគេហទំព័ររបស់ក្រុមហ៊ុន។

នាពេលថ្មីៗ​នេះ ក្រុមហ៊ុន​កំពុង​ត្រៀម​ដាក់​ដំណើរការ​ម៉ាស៊ីន​លក់​ធានា​រ៉ាប់រង​របស់​ខ្លួនដែល​ជាដំណោះស្រាយប្រកបដោយភាព​ច្នៃប្រឌិត​ថ្មី​បំផុត​ដែល​ក្រុមហ៊ុន​បាន​បង្កើតឡើងសម្រាប់​ទីផ្សារ។ ម៉ាស៊ីនទាំងនេះ គឺដូចជាបញ្ជរស្វ័យប្រវត្តិដែលអនុញ្ញាតឱ្យអតិថិជនអាចទិញផលិតផលធានារ៉ាប់រងបានយ៉ាងងាយស្រួលពីទីតាំងជាច្រើន។ ក្រុមហ៊ុន​នឹង​ដាក់​ឱ្យ​ដំណើរការ​ម៉ាស៊ីន​ទាំងនេះ​ ​ចាប់ពី​ខែកក្កដា​នេះ​តទៅ​។

ការវិនិយោគលើសមត្ថភាពផ្នែកប្រព័ន្ធឌីជីថល

ព្រូដិនសល បានប្តេជ្ញាចិត្ត និងវិនិយោគក្នុងការអភិវឌ្ឍសមត្ថភាពផ្នែកប្រព័ន្ធឌីជីថលសម្រាប់វិស័យហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា តាមរយៈការផ្តល់មូលនិធិដល់គំនិតផ្តួចផ្តើមជាច្រើនដែលបង្កើតឡើងដោយសមាគមហិរញ្ញវត្ថុ និងបច្ចេកវិទ្យាកម្ពុជា (CAFT) ក៏ដូចជាការរៀបចំកម្មវិធីអភិវឌ្ឍន៍លើការបណ្តុះគំនិត និងជំនាញផ្នែកប្រព័ន្ធឌីជីថលសម្រាប់និស្សិតផងដែរ។

ព្រូដិនសលកម្ពុជា បានធ្វើជាម្ចាស់ឧបត្ថម្ភកម្មវិធីធំសម្រាប់កម្មវិធី CamTech Summit កាលពីឆ្នាំ ២០២១ ដែលកម្មវិធីនេះបានបង្ហាញពីវិស័យបច្ចេកវិទ្យា-ហិរញ្ញវត្ថុ (Fintech) និងវិស័យបច្ចេកវិទ្យាដែលកំពុងរីកចម្រើនរបស់ប្រទេសកម្ពុជា ជាមួយនឹងវាគ្មិនក្នុងស្រុក និងអន្តរជាតិជាង ៧៥ រូប។

ព្រូដិនសល បានយល់ព្រមផ្ដល់មូលនិធិដើម្បីអនុញ្ញាតការចូលទៅកាន់វេទិកា Application Programming Interface Exchange លើប្រព័ន្ធអ៊ីនធឺណិត បន្ទាប់ពីមានកិច្ចព្រមព្រៀងដ៏សំខាន់មួយដែលត្រូវបានចុះហត្ថលេខារវាង ASEAN Financial Innovation Network និង CAFT

គំនិតផ្តួចផ្តើមនេះត្រូវបានរៀបចំឡើង ដើម្បីជួយដល់វិស័យបច្ចេកវិទ្យា-ហិរញ្ញវត្ថុ (FinTech) របស់កម្ពុជាក្នុងការពង្រីកសមត្ថភាពលើសពីការទូទាត់ប្រាក់ និងអាចចូលទៅដល់ផ្នែកឥណទានសម្រាប់អ្នកប្រើប្រាស់ ការគ្រប់គ្រងទ្រព្យសម្បត្តិ និងបច្ចេកវិទ្យាសម្រាប់សុខភាព។

លោក Sanjay Chakrabarty ក៏បានលើកឡើងទៀតថា៖

“ព្រូដិនសល គឺជាអ្នកត្រួសត្រាយផ្លូវក្នុងវិស័យសុខភាព និងសេវាធានារ៉ាប់រងតាមបែបឌីជីថលនៅទូទាំងអាស៊ី។ យើងពិតជាមានមោទនភាពដែលបានដើរតួយ៉ាងសំខាន់ក្នុងការគាំទ្រដល់ការអភិវឌ្ឍន៍សមត្ថភាពផ្នែកឌីជីថលនៅក្នុងប្រទេសកម្ពុជាកន្លងមក”។

ដើម្បីធានាថា ប្រទេសកម្ពុជាមានធនធានមនុស្សគ្រប់គ្រាន់ដើម្បីជំរុញការផ្លាស់ប្តូរនៃវិស័យឌីជីថលនេះ ព្រូដិនសលកម្ពុជា បានរៀបចំកម្មវិធីបណ្តុះបណ្តាលជំនាញលើផ្នែកបញ្ញាសិប្បនិម្មិត (AI) សម្រាប់និស្សិតសាកលវិទ្យាល័យចំនួន ៣០ រូប មកពីសាកលវិទ្យាល័យចំនួន ៧ កាលពីខែតុលា ឆ្នាំ ២០២១។ និស្សិតមានឱកាសសិក្សាពីគោលគំនិតមូលដ្ធានរបស់ប្រព័ន្ធបញ្ញាសិប្បនិម្មិត AI ក៏ដូចជាទទួលបានជំនាញថ្មីៗ និងជម្រុញចំណង់ចំណូលចិត្តរបស់ពួកគេដើម្បីបន្តការសិក្សាលើអាជីពក្នុងវិស័យបច្ចេកវិទ្យា និងនវានុវត្តន៍។

ការវិនិយោគសម្រាប់សហគមន៍កម្ពុជា

ក្នុងនាមជាអាជីវកម្មប្រកបដោយទំនួលខុសត្រូវខ្ពស់ ព្រូដិនសល បានធ្វើការវិនិយោគលើអនាគតរបស់ប្រទេសកម្ពុជាតាមរយៈការផ្តល់ហិរញ្ញប្បទានដល់គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក៏ដូចជាការសហការជាមួយអង្គការអភិវឌ្ឍ និងមនុស្សធម៌នានាផងដែរ។

ក្រុមហ៊ុន​បានធ្វើការវិនិយោគក្នុងទំហំទឹកប្រាក់ ​៥ ​លាន​ដុល្លារ ​សម្រាប់​ការ​សាងសង់​ព្រលាន​យន្តហោះ​អន្តរជាតិ​តេជោ​ក្នុង​ខេត្តកណ្តាល។ ការវិនិយោគនេះនឹងជម្រុញដល់ការអភិវឌ្ឍលើហេដ្ឋារចនាសម្ព័ន្ធក្នុងវិស័យសាធារណៈនាពេលអនាគត និងជួយពន្លឿនកំណើនវិស័យទេសចរណ៍របស់កម្ពុជា។

ព្រូដិនសល ក៏បានចាប់ដៃគូជាមួយអង្គការភ្លែនអន្តរជាតិកម្ពុជា ដែលជាអង្គការអភិវឌ្ឍន៍ និងមនុស្សធម៌ឈានមុខគេមួយរបស់ពិភពលោក ដើម្បីអនុវត្តគំនិតផ្តួចផ្តើមលើគម្រោងសាលារៀនសុវត្ថិភាព នៅកម្ពុជា តាមរយៈការផ្តល់ឧបករណ៍លាងដៃដោយប្រើឈ្នាន់ជើង ដើម្បីពង្រឹងសុវត្ថិភាពទប់ទល់នឹងជំងឺរាតត្បាតនៅកម្ពុជា។

មិនតែប៉ុណ្ណោះ ព្រូដិនសលក៏បានចាប់ដៃគូជាមួយអង្គការមិនស្វែងរកប្រាក់ចំណេញ គឺអង្គការមូលនិធិបង្ការរបួសអាស៊ី (AIP) លើកម្មវិធី «វិធានការសុវត្ថិភាពចរាចរណ៍» (Safe Step) ដែលមានគោលបំណងក្នុងការកាត់បន្ថយគ្រោះថ្នាក់លើផ្លូវថ្នល់ តាមរយៈវិធីសាស្រ្តក្នុងការអនុវត្តយុទ្ធនាការដ៏មានប្រសិទ្ធភាពដែលរួមមាន ការអប់រំសម្រាប់យុវជន និងឪពុកម្តាយ ការកសាងសមត្ថភាពគ្រូបង្រៀន ការចែកចាយមួកសុវត្ថិភាពគុណភាពខ្ពស់ ការកែប្រែតំបន់សាលារៀន និងការលើកកម្ពស់ការយល់ដឹងដែលជំរុញដោយសហគមន៍។

លោក Sanjay Chakrabarty បានបន្ថែមថា៖

“ក្នុងនាមជាអាជីវកម្មប្រកបដោយទំនួលខុសត្រូវខ្ពស់ ក្រុមហ៊ុនព្រូដិនសល មានមោទនភាពក្នុងការចូលរួមចំណែកលើការអភិវឌ្ឍន៍ប្រទេសកម្ពុជា ក៏ដូចជាការជួយដោះស្រាយបញ្ហារបស់សហគមន៍។ យើងសង្ឃឹមថាយើងនឹងអាចបន្តការងារល្អៗនេះ ហើយក៏នឹងទន្ទឹងចង់ឃើញលទ្ធផលប្រកបដោយផ្លែផ្កាជាមួយសហគមន៍របស់យើងទាំងអស់គ្នា”។

តាមរយៈការផ្តល់ជូននូវផលិតផលគ្រប់តម្រូវការរបស់អតិថិជន ការអភិវឌ្ឍន៍លើទេពកោសល្យ និងការវិនិយោគក្នុងសហគមន៍ជាបន្តបន្ទាប់ ក្រុមហ៊ុនព្រូដិនសលកម្ពុជា បានជួយប្រជាជនកម្ពុជាក្នុងការការពារ និងធានាអនាគតហិរញ្ញវត្ថុរបស់ពួកគេគ្រប់ស្ដានភាពនៃជីវិតប្រចាំថ្ងៃរបស់ពួកគេ។ ដើម្បីអានបន្ថែមអំពីក្រុមហ៊ុន និងរបាយការណ៍ហិរញ្ញវត្ថុសម្រាប់ឆ្នាំ ២០២១ សូមចុចទីនេះ

https://s9.kh1.co/__image/w=650,h=466,q=100/f4/f44689d03f7338d1acf2aa25320cc698cde16a22.jpg
https://s9.kh1.co/__image/w=650,h=446,q=100/f3/f355d376fe5c0739b020e8018393b489bf0e974c.jpg
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

//s9.kh1.co/9c/9cfb12240d077c5a632bd0a68e90efa735c7db1d.jpg

ក្រុមហ៊ុន ព្រូដិនសលកម្ពុជា ប្រកាសជាផ្លូវការនូវកិច្ចបន្តគម្រោងកម្មវិធីអប់រំហិរញ្ញវត្ថុមូលដ្ឋានសម្រាប់កុមារ “ឆាឈីង” ក្នុងដំណាក់កាលទី២ ក្រោមឈ្មោះ “កុមារឆ្លាតអំពីលុយ ឆាឈីង”!

 ២១-វិច្ឆិកា-២០២២ 
 ១០ព្រឹក · មួយឆ្នាំមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T