ព្រូដិនសលអបអរសាទរខួបលើកទី10ឆ្នាំ នៅកម្ពុជា និង​175ឆ្នាំ នៃប្រវត្តិសាស្រ្តទូទាំងពិភពលោក!

//s9.kh1.co/f0/f0c867baf48c7f4dfb483291eaf22e9a472908f0.jpg
សង្គម

 ២១-មីនា-២០២៣ ៨ព្រឹក · មួយឆ្នាំមុន

ក្រុមហ៊ុន ព្រូដិនសល បានប្រារព្ធខួបលើកទី10 ឆ្នាំ របស់ខ្លួននៅក្នុងប្រទេសកម្ពុជា នៅសណ្ឋាគារ Raffles Grand Hotel d'Angkor ​អមដោយពិធីជប់លៀងអាហារពេលល្ងាចនៅប្រាសាទធម្មនន្ទ​ ខេត្តសៀមរាប។​

ភ្នំពេញ៖ ក្រុមហ៊ុន ព្រូដិនសល បានប្រារព្ធខួបលើកទី 10 ឆ្នាំរបស់ខ្លួននៅក្នុងប្រទេសកម្ពុជានៅសណ្ឋាគារ Raffles Grand Hotel d'Angkor ​អមដោយពិធីជប់លៀងអាហារពេលល្ងាចនៅប្រាសាទធម្មនន្ទ​ ខេត្តសៀមរាប។​ ការប្រារព្ធពិធីនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ក្រុមហ៊ុនព្រូដិនសល ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ព្រូដិនសល ភីអិលស៊ី ដែលស្របពេលនេះក៏កំពុងប្រារព្ធខួបលើកទី 175 ឆ្នាំនៃប្រវត្តិសាស្រ្តរបស់ខ្លួនទូទាំងពិភពលោកផងដែរ។​​ ព្រឹត្តិការណ៍នេះបានបង្ហាញពីការរួមចំណែករបស់ក្រុមហ៊ុនទៅក្នុងវិស័យធានារ៉ាប់រងនិងសហគមន៍ ការរួមចំណែកផ្លាស់ប្តូរប្រព័ន្ធឌីជីថល និងការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុនផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=434,q=100/f8/f8c77f748ba0564cac5b201d6cc72e8563e7d905.jpg

កម្មវិធីអបអរសាទរនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព៖

  • ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
  • ឯកឧត្ដម ប៊ូ ច័ន្ទភីរូ អគ្គនាយក នៃនិយ័តករធានារ៉ាប់រងកម្ពុជា
  • លោក ហ៊ុយ វ៉ាថារ៉ូ ប្រធានសមាគមធានារ៉ាប់រងកម្ពុជា
  • ឯកឧត្តម Dominic Williams ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំនៅកម្ពុជា
  • លោក លន់ សំអុល ប្រធាននាយកដ្ឋានត្រួតពិនិត្យ១ ធនាគារជាតិនៃកម្ពុជា
  • លោក សេង សុធារ៉ា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នៃអាជ្ញាធរជាតិអប្សរា
  • លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី
  • Shriti Vadera ប្រធានក្រុមប្រឹក្សាភិបាល ព្រូដិនសល ភីអិលស៊ី
  • លោក Solmaz Altin អគ្គនាយកគ្រប់គ្រងយុទ្ធសាស្ត្រ នៃអាជីវកម្មរបស់ក្រុមហ៊ុនព្រូដិនសល ភីអិលស៊ី
  • លោក Sanjay Chakrabarty អគ្គនាយកប្រតិបត្តិក្រុមហ៊ុន ព្រូដិនសលកម្ពុជា

ក្រុមហ៊ុន ព្រូដិនសល បានដើរតួយ៉ាងសំខាន់ក្នុងការលើកកម្ពស់នៃការរួមបញ្ចូលផ្នែកហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា ដោយការផ្តល់ជូននូវផលិតផលនិងសេវាកម្មធានារ៉ាប់រងអាយុជីវិតដល់អតិថិជនរាប់ពាន់នាក់នៅទូទាំងប្រទេស។ ក្រុមហ៊ុនត្រូវបានទទួលស្គាល់ក្នុងការចូលរួមចំណែករបស់ខ្លួនក្នុងវិស័យធានារ៉ាប់រង។

https://s9.kh1.co/__image/w=650,h=434,q=100/5c/5c4964936c23571b8fe39b22e22ae4d768a7705a.jpg

ក្រុមហ៊ុន ព្រូដិនសល ក៏បានប្តេជ្ញាចិត្តក្នុងការចូលរួមចំណែកដើម្បីទ្រទ្រង់ដល់សហគមន៍ ដែលកន្លងមកក្រុមហ៊ុនបានផ្តល់ថវិកាជាង 7 លានដុល្លារអាមេរិកចាប់តាំងពីឆ្នាំ 2013 មកម្លះ។​ មួយចំនួនធំ​នៃថវិកានេះ ត្រូវបានប្រើប្រាស់លើគម្រោងសម្រាប់ការអប់រំរួមមានគម្រោង First Read ក្រោមភាពជាដៃគូជាមួយអង្គការ Save The Children ដែលមានចំនួន 5 លានដុល្លារអាមេរិក និងគម្រោង Safe School ដែលមានចំនួន 735,000 ដុល្លារអាមេរិក។​ ក្រុមហ៊ុនក៏បានគាំទ្រគំនិតផ្តួចផ្តើមផ្សេងទៀត រួមមានគម្រោង Cha-Ching ការបរិច្ចាកដើម្បីទប់ស្កាត់ ជម្ងឺឆ្លង Covid-19 និងកម្មវិធីរត់ប្រមូលថវិកាដើម្បីមូលនិធិគន្ធបុប្ផាសម្រាប់កុមារ។

ការរួមចំណែកក្នុងទីផ្សារធានារ៉ាប់រងអាយុជីវិត ទៅកាន់សេដ្ឋកិច្ចដែលកំពុងរីកចម្រើន

ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានមានប្រសាសន៍ថា៖

«សេដ្ឋកិច្ចកម្ពុជាមានកំណើនក្នុងអត្រាខ្ពស់ក្នុងរយៈពេលពីរទស្សវត្សចុងក្រោយនេះ ដែលធ្វើឲ្យទីផ្សារធានារ៉ាប់រងមានភាពរីកចម្រើនយ៉ាងឆាប់រហ័ស។​​ ទីផ្សារនេះមានអត្រាកំណើនជាមធ្យម ២៥% ក្នុងមួយឆ្នាំក្នុងរយៈពេល 10 ឆ្នាំចុងក្រោយនេះ ហើយអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារបានចេញបទប្បញ្ញត្តិជាច្រើន ដើម្បីពង្រឹងក្របខ័ណ្ឌបទប្បញ្ញត្តិសម្រាប់ក្រុមហ៊ុនធានារ៉ាប់រង។ សមិទ្ធិផល នៃវិស័យធានារ៉ាប់រងរបស់កម្ពុជា គឺជាលទ្ធផលនៃការប្តេជ្ញាចិត្តយ៉ាងមុតមាំ និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងភាគីពាក់ព័ន្ធ រួមទាំងក្រុមហ៊ុនព្រូដិនសលកម្ពុជាផងដែរ»។

ឯកឧត្តម ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជាបានមានប្រសាសន៍ថា៖

«ក្នុងឆ្នាំ២០២២ ក្រុមហ៊ុនព្រូដិនសលកម្ពុជា បានចូលរួមចំណែកយ៉ាងសំខាន់ចូលទៅក្នុងទីផ្សារកម្ពុជា ដែលក្រុមហ៊ុនទទួលបានចំណែកទីផ្សាររហូតដល់ ៣៦% ជាមួយនឹងផលិតផលការការពារ ការសន្សំ និងអំណោយផ្សេងៗ។ ក្រុមហ៊ុនព្រូដិនសលកម្ពុជា បានបណ្តុះបណ្តាលភ្នាក់ងារធានារ៉ាប់រងដែលមានជំនាញវិជ្ជាជីវៈចំនួន 5,502 ដើម្បីបម្រើទីផ្សារជាបុគ្គលិកផ្នែកលក់ ភ្នាក់ងារ​បុគ្គល និងបុគ្គលិកផ្នែកលក់ប៊េងកាសួរេន។​ ការដាក់ឲ្យប្រើប្រាស់ InsurTech របស់ក្រុមហ៊ុនផងដែរ បានអនុញ្ញាតឱ្យក្រុមហ៊ុនបន្តបម្រើអតិថិជនក្នុងអំឡុងពេលជំងឺ COVID-19»។

ក្រុមហ៊ុនក៏បានចាប់យកនូវវិធីសាស្រ្តដ៏រឹងមាំដោយផ្តល់ឱ្យអតិថិជននូវជម្រើសជាច្រើនក្នុងការទិញផលិតផលធានារ៉ាប់រងរបស់ខ្លួន។ ផលិតផល និងសេវាកម្មធានារ៉ាប់រងដែលផ្តល់ជូនតាមរយៈភាពជាដៃគូ ប៊េងកាសួរេន បានជួយបង្កើនលទ្ធភាពទទួលបានសេវាធានារ៉ាប់រងនៅក្នុងប្រទេសកម្ពុជា ដែលមានសារៈសំខាន់សម្រាប់សុខុមាលភាពហិរញ្ញវត្ថុ និងសន្តិសុខរបស់បុគ្គល និងក្រុមគ្រួសារ។

ភាពជឿជាក់ការផ្តោតសំខាន់សម្រាប់អតិថិជន និងឧត្តមភាព

លោក Solmaz Altin នាយកគ្រប់គ្រង អាជីវកម្មយុទ្ធសាស្ត្រ ព្រូដិនសល ភីអិលស៊ី មានប្រសាសន៍ថា៖

«ព្រូដិនសល ​ជាក្រុមហ៊ុនធនារ៉ារងអាយុជីវិតអន្តរជាតិដំបូងគេមួយ ដែលបានចាប់ផ្តើមប្រតិបត្តិការនៅកម្ពុជានៅក្នុងឆ្នាំ ២០១៣។​ ខណៈពេលដែលប្រទេសកម្ពុជាអាចជាទីផ្សារថ្មីសម្រាប់ក្រុមហ៊ុនព្រូដិនសល យើងមានភាពជឿជាក់លើសក្តានុពលភាពសម្រាប់រយៈពេលវែងរបស់យើង​ និងចំពោះតួនាទីដែលយើងអាចបន្តដើម្បីបង្កើនភាពរឹងមាំ និងការរួមបញ្ចូលផ្នែកហិរញ្ញវត្ថុ។ យើងប្តេជ្ញាដើម្បីសហការជាមួយរាជរដ្ឋាភិបាល និយ័តករ និងដៃគូសហការ ដើម្បីបង្កើតផលិតផលប្រកបដោយភាពច្នៃប្រឌិត និងដើម្បីជួយប្រជាជនឱ្យទទួលបានអត្ថប្រយោជន៍ច្រើនបំផុតពីជីវិត»។

លោក Sanjay Chakrabarty អគ្គនាយកប្រតិបត្តិក្រុមហ៊ុន ព្រូដិនសលកម្ពុជា បានមានប្រសាសន៍បន្ថែមថា៖

«ព្រូដិន សលកម្ពុជាបានដំណើរការអស់រយៈពេល 10 ឆ្នាំមកហើយ ដែលក្រុមហ៊ុនបានក្លាយជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេមួយនៅក្នុងប្រទេស។ ក្រុមហ៊ុនបានផ្តល់នូវផលិតផលជាច្រើនប្រភេទដល់អតិថិជនជាង 321,000 នាក់ និងបានអនុម័តលើការទាមទារសំណងជាង 18 លានដុល្លារអាមេរិកកាលពីឆ្នាំ២០២២។​ ជាមួយនឹងផលិតផលឌីជីថលរាប់មុឺនផលិតផល ដែលយើងបានលក់កន្លងមក យើងនឹងបន្តបង្កើតផលិតផលថ្មី ដើម្បីបំពេញតម្រូវការរបស់អតិថិជន ហើយយើងនឹងបន្តរក្សានូវតម្លៃស្នូល នៃភាពជឿជាក់ ការផ្តោតសំខាន់លើអត្ថប្រយោជន៍អតិថិជន និងឧត្តមភាពរបស់យើង។» 

https://s9.kh1.co/__image/w=650,h=352,q=100/97/97ede3eaf4d27643ac772305fc01b278505707e3.jpg
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

//s9.kh1.co/9c/9cfb12240d077c5a632bd0a68e90efa735c7db1d.jpg

ក្រុមហ៊ុន ព្រូដិនសលកម្ពុជា ប្រកាសជាផ្លូវការនូវកិច្ចបន្តគម្រោងកម្មវិធីអប់រំហិរញ្ញវត្ថុមូលដ្ឋានសម្រាប់កុមារ “ឆាឈីង” ក្នុងដំណាក់កាលទី២ ក្រោមឈ្មោះ “កុមារឆ្លាតអំពីលុយ ឆាឈីង”!

 ២១-វិច្ឆិកា-២០២២ 
 ១០ព្រឹក · មួយឆ្នាំមុន
//s9.kh1.co/d1/d1598b28e35ef22a702d809d2852961b94bdacf2.jpeg

ក្រុមហ៊ុនព្រូដិនសលបានដាក់ដំណើរការម៉ាស៊ីនលក់ផលិតផលធានារ៉ាប់រងនៅទូទាំង ៥០ កន្លែង ដើម្បីជួយឲ្យប្រជាជនកម្ពុជាអាចទទួលបានការការពារប្រកបដោយភាពងាយស្រួល!

 ០២-កញ្ញា-២០២២ 
 ៥ល្ងាច · ២ ឆ្នាំមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T