ក្រុមហ៊ុន ព្រូដិនសល ខេមបូឌា​ បានចូលរួមការតាំងពិព័រណ៍ផ្នែកបច្ចេកវិទ្យាហិរញ្ញវត្ថុដ៏ធំជាងគេលើពិភពលោក Singapore Fintech Festival 2022 នៅសិង្ហបុរី!

//s9.kh1.co/c6/c6b8692c025c2032e71ce064a231b31ee949ec55.jpg
សង្គម

 ១០-វិច្ឆិកា-២០២២ ៩ព្រឹក · មួយឆ្នាំមុន

ក្រុមហ៊ុនព្រូដិនសលខេមបូឌា ដែលជាម្ចាស់ឧបត្ថម្ភធំនៃកម្មវិធីផ្នែកបច្ចេកវិទ្យាហិរញ្ញវត្ថុ (Fintech) ឈានមុខគេរបស់កម្ពុជា។

ភ្នំពេញ៖ ក្រុមហ៊ុនព្រូដិនសលខេមបូឌា ដែលជាម្ចាស់ឧបត្ថម្ភធំនៃកម្មវិធីផ្នែកបច្ចេកវិទ្យាហិរញ្ញវត្ថុ (Fintech) ឈានមុខគេរបស់កម្ពុជា បានចូលរួមសហការលើការតាំងពិព័រណ៍តំណាងប្រទេសកម្ពុជាដំបូងគេ នៅក្នុងការតាំងពិព័រណ៌របស់សិង្ហបុរី Singapore Fintech Festival 2022 ដែលរៀបចំឡើងដោយអាជ្ញាធររូបិយវត្ថុសិង្ហបុរី (Monetary Authority of Singapore) ដែលបង្ហាញពីការអភិវឌ្ឍន៍វិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ និងបច្ចេកវិទ្យារបស់កម្ពុជា។​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=488,q=100/72/7201159c11a839adede3a16b1a0e9089f7193e65.jpg

ប្រទេសកម្ពុជា គឺជាប្រទេសមួយក្នុងចំណោមប្រទេសជាច្រើនដែលបានចូលរួមក្នុងការតាំងពិព័រណ៍នៅក្នុងកម្មវិធី Singapore Fintech Festival 2022 នៅប្រទេសសិង្ហបុរី ដោយមានការចូលរួមពីសំណាក់ធនាគារជាតិនៃកម្ពុជា (NBC) និងក្រុមហ៊ុនព្រូដិនសលខេមបូឌា ដើម្បីបង្ហាញពីទិដ្ឋភាពបច្ចេកវិទ្យា និងបច្ចេកវិទ្យាហិរញ្ញវត្ថុដ៏ទូលំទូលាយរបស់ប្រទេសកម្ពុជា។​

គម្រោង បាគង របស់កម្ពុជា ដែលកម្មវិធីទូទាត់តាមទូរស័ព្ទ និងធនាគារជំនាន់ថ្មី ក៏ត្រូវបានបង្ហាញនៅលើឆាក Singapore Fintech Festival 2022 តាមរយៈការអញ្ជើញថ្លែងសុន្ទរកថាដោយ លោកជំទាវ ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេសធនាគារជាតិនៃកម្ពុជា។

https://s9.kh1.co/__image/w=650,h=867,q=100/4a/4af172c5bc89b0889fb376b3c068a1222c459782.jpg

ការជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀតនៅអាស៊ី និងក្រៅប្រទេស

សមាគមហិរញ្ញវត្ថុ និងបច្ចេកវិទ្យារបស់កម្ពុជា (CAFT) ក៏បានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់ជាមួយបណ្តាប្រទេសអាស៊ានផ្សេងទៀត (ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម) សម្រាប់ចលនាអាស៊ានតែមួយ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀតនៅអាស៊ី និងលើសពីនេះ។

ព្រូដិនសល ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេនៅជុំវិញពិភពលោកបាននឹងកំពុងវិនិយោគយ៉ាងសំខាន់ក្នុងការបង្កើនសមត្ថភាពឌីជីថលរបស់ខ្លួនសម្រាប់នៅតំបន់អាស៊ីអាគ្នេយ៍ រួមទាំងប្រទេសកម្ពុជា ក៏ដូចជាការផ្តល់នូវផលិតផលធានារ៉ាប់រងដែលសមស្របទៅនឹងទីផ្សារផងដែរ។

ក្រុមហ៊ុនព្រូដិនសលខេមបូឌា បានក្លាយជាអ្នកឧបត្ថម្ភកម្មវិធីធំសម្រាប់កម្មវិធី CamTech Summit ចាប់តាំងពីឆ្នាំ 2021 ដែលជាកម្មវិធីផ្នែកបច្ចេកវិទ្យាហិរញ្ញវត្ថុ (Fintech) ឈានមុខគេនៅកម្ពុជា ដែលត្រូវបានសហការរៀបចំដោយសមាគមហិរញ្ញវត្ថុ និងបច្ចេកវិទ្យារបស់កម្ពុជា (CAFT) ធនាគារជាតិនៃកម្ពុជា (NBC) សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងសមាគមធនាគារកម្ពុជា។​

ព្រឹត្តិការណ៍ឆ្នាំនេះ នឹងដំណើរការជាលក្ខណៈកូនកាត់ (ដោយផ្ទាល់ និងតាមអនឡាញ) ជាមួយនឹងកម្មវិធី Cambodia Tech Expo ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី 11 ដល់ថ្ងៃទី 13 ខែវិច្ឆិកា។

ក្រុមហ៊ុនព្រូដិនសល ខេមបូឌា ដែលជាអ្នកត្រួសត្រាយផ្លូវក្នុងការផ្ដល់ជូនផលិតផលធានារ៉ាប់រងឌីជីថល

លោក Sanjay Chakrabarty អគ្គនាយកនៃក្រុមហ៊ុនព្រូដិនសលខេមបូឌា បានមានប្រសាសន៍ថា៖

“ព្រូដិនសល បានផ្តល់ការធានារ៉ាប់រងអាយុជីវិត និងសុខភាព និងការគ្រប់គ្រងទ្រព្យសម្បត្តិនៅក្នុងទីផ្សារចំនួន 23 នៅទូទាំងអាស៊ី និងអាហ្វ្រិក។ ក្រុមហ៊ុនព្រូដិនសលខេមបូឌា ដែលជាអ្នកត្រួសត្រាយផ្លូវក្នុងការធានារ៉ាប់រងឌីជីថលនៅក្នុងប្រទេសកម្ពុជា បានប្រើប្រាស់វេទិកាចែកចាយពហុបណ្ដាញ ដែលអាចធ្វើទៅបានតាមប្រព័ន្ធឌីជីថល ដើម្បីធ្វើឱ្យគ្រប់គ្នាអាចមានលទ្ធភាពទទួលបានការថែទាំសុខភាពដែលមានតម្លៃសមរម្យ”។

https://s9.kh1.co/__image/w=650,h=867,q=100/53/53f11671ce162416e52f90de16bd335de89a3196.jpg

លោកបានបន្ថែមថា៖

“យើងបានបង្កើតផលិតផល និងដំណោះស្រាយតាមឌីជីថលជាច្រើនសម្រាប់អតិថិជនក្នុងការទទួលបានការការពារដែលមានតម្លៃសមរម្យតាមរយៈឧបករណ៍ឌីជីថល ឬម៉ាស៊ីនលក់ផលិតផលធានារ៉ាប់រង (ISM) របស់ក្រុមហ៊ុនព្រូដិនសលនៅគ្រប់ទីកន្លែងទូទាំងប្រទេស។

កិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងវិស័យទាំងពីរនេះ ក៏នឹងលើកកម្ពស់ការយល់ដឹង និងទំនុកចិត្តក្នុងចំណោមអ្នកប្រើប្រាស់ និងសាធារណៈជនទាក់ទងនឹងសេវាធានារ៉ាប់រងក្នុងប្រទេសកម្ពុជាផងដែរ។

ការធ្វើពិពិធកម្មផលិតផលរបស់ព្រូដិនសល ខេមបូឌា ឥឡូវនេះ បាននឹងកំពុងផ្តល់ជូនតាមរយៈផលិតផលធានារ៉ាប់រងដែលមានលក់លើកម្មវិធី Pulse ហើយផលិតផលទាំងនេះមានតម្លៃចាប់ផ្តើមតិចជាង $10 ក្នុងមួយឆ្នាំ ដែលមានភាពងាយស្រួលយល់ និងទិញ ហើយសំខាន់បំផុតមានដំណើរការទាមទារសំណងយ៉ាងសាមញ្ញ។

ថ្មីៗនេះក្រុមហ៊ុន ព្រូដិនសលខេមបូឌា បានបើកដំណើរការម៉ាស៊ីនលក់ផលិតផលធានារ៉ាប់រង ដែលធ្វើឲ្យការថែទាំសុខភាព និងការការពារមានតម្លៃសមរម្យ និងអាចប្រើប្រាស់បានសម្រាប់ទាំងអស់គ្នា។ បទពិសោធន៍របស់អតិថិជនគឺមានភាពល្អឥតខ្ចោះ មិនថាសម្រាប់ការទូទាត់ប្រាក់ ឬការទាមទារសំណងឡើយ។

សម្រាប់ព័ត៌មានបន្ថែមអំពីព្រូដិនសលកម្ពុជា សូមចុចទីនេះ https://www.prudential.com.kh/km/

https://s9.kh1.co/__image/w=525,h=165,q=100/b9/b910a1aecbc46539898f057a2ad23b59342d80f7.jpg
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

//s9.kh1.co/9c/9cfb12240d077c5a632bd0a68e90efa735c7db1d.jpg

ក្រុមហ៊ុន ព្រូដិនសលកម្ពុជា ប្រកាសជាផ្លូវការនូវកិច្ចបន្តគម្រោងកម្មវិធីអប់រំហិរញ្ញវត្ថុមូលដ្ឋានសម្រាប់កុមារ “ឆាឈីង” ក្នុងដំណាក់កាលទី២ ក្រោមឈ្មោះ “កុមារឆ្លាតអំពីលុយ ឆាឈីង”!

 ២១-វិច្ឆិកា-២០២២ 
 ១០ព្រឹក · មួយឆ្នាំមុន
//s9.kh1.co/d1/d1598b28e35ef22a702d809d2852961b94bdacf2.jpeg

ក្រុមហ៊ុនព្រូដិនសលបានដាក់ដំណើរការម៉ាស៊ីនលក់ផលិតផលធានារ៉ាប់រងនៅទូទាំង ៥០ កន្លែង ដើម្បីជួយឲ្យប្រជាជនកម្ពុជាអាចទទួលបានការការពារប្រកបដោយភាពងាយស្រួល!

 ០២-កញ្ញា-២០២២ 
 ៥ល្ងាច · ២ ឆ្នាំមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T