ក្រុមហ៊ុន ព្រូដិនសល សហការជាមួយ Bangkok Dusit Medical Services ដើម្បីផ្តល់ជូនអតិថិជននូវកញ្ចប់ព្យាបាលជំងឺមហារីកសុដន់ដែលមានគុណភាពខ្ពស់ និងមានតម្លៃសមរម្យ!

//s9.kh1.co/9f/9f558646f108c3b3f1255a5c3a9484e030428d44.jpg
សង្គម

 ២៩-មិថុនា-២០២៣ ៤ល្ងាច · ១០ ខែមុន

ក្រុមហ៊ុន ព្រូដិនសល ភីអិលស៊ី (ព្រូដិនសល) បានប្រកាសភាពជាដៃគូថ្នាក់តំបន់ជាមួយ Bangkok Dusit Medical Services (BDMS) នៅថ្ងៃនេះ។

ហុងកុង៖ ក្រុមហ៊ុន ព្រូដិនសល ភីអិលស៊ី (ព្រូដិនសល) បានប្រកាសភាពជាដៃគូថ្នាក់តំបន់ជាមួយ Bangkok Dusit Medical Services (BDMS) នៅថ្ងៃនេះ ដើម្បីផ្តល់ជូននូវកញ្ចប់ព្យាបាលជំងឺមហារីកសុដន់ពិសេស និងការព្យាបាលផ្សេងៗទៀតនៅក្នុងប្រទេសថៃ ដល់អតិថិជនរបស់ខ្លួននៅអាស៊ី ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមរយៈកិច្ចសហការនេះ អតិថិជនទាំងអស់របស់ក្រុមហ៊ុន ព្រូដិនសល នៅហុងកុង ឥណ្ឌូនេស៊ី វៀតណាម កម្ពុជា និងមីយ៉ាន់ម៉ា អាចទទួលយកការព្យាបាលជំងឺមហារីកសុដន់ជាមួយនឹងតម្លៃជាក់លាក់នៅ មន្ទីរពេទ្យបាងកកដ៏ល្បី របស់ BDMS ក្នុងទីក្រុងបាងកក ប្រទេសថៃ។ BDMS គឺជាបណ្តាញមន្ទីរពេទ្យឯកជនដ៏ធំបំផុតនៅក្នុងប្រទេសថៃ ហើយបានបង្កើតមន្ទីរពេទ្យ Bangkok Cancer Wattanosoth ដែលជាមន្ទីរពេទ្យព្យាបាលជំងឺមហារីកឯកជនដំបូងគេនៅក្នុងប្រទេស និងមានទីតាំងនៅក្នុងមន្ទីរពេទ្យបាងកក។

អតិថិជនដែលបានបំពេញគ្រប់លក្ខខណ្ឌ និងមានលក្ខណៈសមស្របសម្រាប់ការពិនិត្យព្យាបាល* សម្រាប់សេវាកម្មពិសេសនេះ នឹងទទួលបានតម្លៃព្យាលបាលពិសេសនិងជាក់លាក់សម្រាប់ការព្យាបាលចំនួន 12ខែ ដែលតម្លៃនេះគឺរួមបញ្ចូលទាំង ថ្លៃព្យាបាល និងការចំណាយលើការស្នាក់ក្នុងកម្រិតមួយផងដែរ​ (1)។ អតិថិជនអាចប្រើប្រាស់សំណងពីបណ្ណសន្យាធានារ៉ាប់រងសុខភាព ដែលពួកគេបានទិញជាមួយ ព្រូដិនសល សម្រាប់ ថ្លៃព្យាបាលទាំងអស់ឬមួយចំនួន។ លើសពីនេះអតិថិជនទទួលបាននូវសេវាកម្មបកប្រែ ការធ្វើដំណើរទៅមករវាងអាកាសយានដ្ឋាន និងសេវាកម្មគេហបាល (Concierge Service)។

https://s9.kh1.co/__image/w=650,h=374,q=100/04/04ceca25e938366b57be0b29c73a59c60eb8bbc5.png

កិច្ចសហការនេះបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន ព្រូដិនសល ក្នុងការកាត់បន្ថយគម្លាតនៃការការពារសុខភាព ដោយធ្វើឱ្យការថែទាំសុខភាពមានតម្លៃសមរម្យ និងកាន់តែទូលំទូលាយសម្រាប់មនុស្សគ្រប់រូប។ នៅតំបន់អាស៊ីប៉ាស៊ីហ្វិក មានប្រជាជនប្រមាណ 60 ភាគរយ នៃចំនួនប្រជាជនពិភពលោកទាំងមូល ហើយមានចំនួនប្រហែល 50​ ភាគរយ នៃអត្រាកើតជំងឺមហារីកពិភពលោកសរុប នេះបើយោងតាម Economic Intelligence Unit (2)។ ដោយមានការកើនឡើង នៃចំនួនប្រជាជនដែលមានវ័យចំណាស់យ៉ាងឆាប់រហ័ស និងការផ្លាស់ប្តូររបៀបរស់នៅ និងការរងផលប៉ះពាល់ពីបរិស្ថានជុំវិញ ការព្យាបាលជំងឺមហារីកត្រូវបានគេរំពឹងថានឹងដើរតួនាទីយ៉ាងសំខាន់ចំពោះសុខភាពប្រជាជនក្នុងតំបន់ (3)។

លោក Solmaz Altin នាយកគ្រប់គ្រង អាជីវកម្មយុទ្ធសាស្ត្រ ព្រូដិនសល ភីអិលស៊ី មានប្រសាសន៍ថា៖

“ទិន្នន័យ នៃការផ្តល់សំណង នៅតាមបណ្តាសាខាព្រូដិនសលទាំងអស់បានបង្ហាញថា ការផ្តល់សំណងទៅកាន់អតិថិជន លើការព្យាបាលជំងឺមហារីក មានអត្រាខ្ពស់ជាងការផ្តល់សំណងលើការព្យាបាលផ្សេងទៀត។ ជាឧទាហរណ៍ នៅហុងកុង និងប្រទេសឥណ្ឌូនេស៊ី ការព្យាបាលជំងឺមហារីកសុដន់មានចំនួនជាង ២៥ ភាគរយ នៃការផ្តល់សំណងសរុបដែលពាក់ព័ន្ធនឹងផ្នែកជំងឺមហារីកផ្សេងទៀត។ ជាមួយនឹងការកើនឡើងនៃថ្លៃចំណាយលើការថែទាំសុខភាព ការធ្វើរោគវិនិច្ឆ័យរកជំងឹមហារីកអាចក្លាយជាបន្ទុកផ្នែកហិរញ្ញវត្ថុដល់អ្នកជំងឺ និងក្រុមគ្រួសាររបស់ពួកគេ។ ការទទួលបានការថែទាំសុខភាពទាន់ពេលវេលា និងមានគុណភាព ព្រមទាំងតម្លៃសមរម្យ គឺជាគន្លឹះក្នុងការព្យាបាលជំងឺ និងកាត់បន្ថយបញ្ហាប្រឈមផ្នែកហិរញ្ញវត្ថុ។ នេះ​ជា​មូលហេតុ​ដែល​យើង​បាន​សហការ​ជាមួយ BDMS ដើម្បី​ផ្តល់​សេវា​ថែទាំ​សុខភាព​ដែល​មាន​គុណភាព​ខ្ពស់​ទៅកាន់​អតិថិជន​របស់​យើង​នៅ​តំបន់អាស៊ី​ដោយ​មានការ​ធានា​ថា​ពួកគេ​មិន​ចាំបាច់​បង់​ប្រាក់​លើស​ពី​ចំនួន​អតិបរមា​ដែល​បាន​ព្រមព្រៀង​នោះ​ទេ។”

លោក Narumol Noi-am ដែលជាអនុប្រធានប្រតិបត្តិជាន់ខ្ពស់ និងជាប្រធានផ្នែកហិរញ្ញវត្ថុ នៃក្រុមហ៊ុន Bangkok Dusit Medical Services PLC បាននិយាយថា៖

BDMS ប្តេជ្ញាចិត្តចំពោះគោលគំនិតស្នូលចំនួនបីរួមមាន តម្លៃ គុណភាព និងអាទិភាពសម្រាប់អ្នក។ តាមរយៈកិច្ចសហការជាមួយក្រុមហ៊ុន ព្រូដិនសល យើងបានបង្ហាញពីការប្តេជ្ញាចិត្ត ក្នុងការផ្តល់ជូននូវសេវាថែទាំសុខភាពដែលឆាប់រហ័ស និងប្រកបដោយប្រសិទ្ធភាពសម្រាប់អ្នកជំងឺដែលនៅក្រៅប្រទេសថៃ ដែលស្វែងរកការព្យាបាលសង្គ្រោះជីវិតពីជំងឺមហារីក ពីកម្មវិធីព្យាបាលជំងឺមហារីកឈានមុខគេនៅអាស៊ីប៉ាស៊ីហ្វិក។ មន្ទីរពេទ្យមហារីកទីក្រុងបាងកក Wattanosoth សម្រេចបាននូវអត្រាជាសះស្បើយពីជំងឺមហារីកសុដន់រយៈពេលប្រាំឆ្នាំដ៏ល្អបំផុតនៅក្នុងពិភពលោក និងមានអត្រាជាសះស្បើយពីជំងឺមហារីកសុដន់ស្មើ ឬច្រើនជាងអត្រាជាសះស្បើយ ពីជំងឺមហារីកសុដន់ដែលផ្តល់ជូនដោយមន្ទីរពេទ្យនៅសហរដ្ឋអាមេរិក ឬនៅអឺរ៉ុបខាងលិច”។

សម្រាប់ព័ត៌មានបន្ថែមអំពីកញ្ចប់ព្យាបាលមហារីកសុដន់ សូមចូលទៅកាន់គេហទំព័រ www.prudential.com.kh/km/Breast-Cancer-Treatment-by-BDMS/Offer

សម្រាប់ព័ត៌មានលម្អិតអំពីភាពជាដៃគូនេះសូមទំនាក់ទំនង​៖

ព្រូដិនសល
Sonia Tsang
Email: [email protected]
Phone: +852 5580 7525
Janice Wong
Email: [email protected]
Phone: +852 6188 6381

អំពី ព្រូដិនសល ភីអិស៊ី

ក្រុមហ៊ុន ព្រូដិនសល ភីអិលស៊ី ផ្តល់ការធានារ៉ាប់រងអាយុជីវិត និងសុខភាព និងការគ្រប់គ្រងទ្រព្យសម្បត្តិនៅក្នុងទីផ្សារចំនួន ២៤ ទូទាំងតំបន់អាស៊ី និងអាហ្រ្វិក។ អាជីវកម្មនេះ បានជួយមនុស្សគ្រប់រូបឱ្យ ទទួលបាននូវជីវិតដ៏ល្អប្រសើរដោយធ្វើឱ្យការថែទាំសុខភាពមានតម្លៃសមរម្យ និងអាចទទួលយកបាន ព្រមទាំងការលើកកម្ពស់ សមភាពនៃឱកាសក្នុងការទទួលបានសេវាហិរញ្ញវត្ថុ។ ។ ក្រុមហ៊ុន ព្រូដិសល​ ការពារទ្រព្យសម្បត្តិរបស់អតិថិជន ជួយពួកគាត់បង្កើនទ្រព្យសម្បត្តិរបស់ខ្លួន និងផ្តល់ឱ្យពួកគាត់សន្សំសម្រាប់គោលដៅរបស់ខ្លួន។ អាជីវកម្មក្រុមហ៊ុនព្រូដិនសល ភីអិលស៊ី បានចុះឈ្មោះក្នុង ទីផ្សារភាគហ៊ុនបឋម ចំនួនពីរ មាននៅផ្សារហ៊ុន ហុងកុង (2378) និងផ្សារហ៊ុនទីក្រុងឡុងដ៍ (PRU)។ ក្រុមហ៊ុន ក៏មានការចុះឈ្មោះក្នុង ទីផ្សារភាគហ៊ុនបន្ទាប់បន្សំ នៅលើផ្សារហ៊ុនសិង្ហបុរី (K6S) និង ផ្សារហ៊ុនញូវយ៉ក (PUK) ក្នុងទម្រង់នៃបង្កាន់ដៃប្រាក់បញ្ញើរបស់អាមេរិក។ វាគឺជាធាតុផ្សំនៃសន្ទស្សន៍ Hang Seng Composite Index ហើយត្រូវបានរួមបញ្ចូលផងដែរសម្រាប់ការជួញដូរនៅក្នុងកម្មវិធីទីផ្សារភាគហ៊ុន Shenzhen-Hong Kong Stock Connect។

ក្រុមហ៊ុន ព្រូដិនសល មិនមែនក្រុមហ៊ុនបុត្រសម្ព័ន្ធណាមួយជាមួយក្រុមហ៊ុនព្រូដិនសល ហិរញ្ញវត្ថុ ដែលជាក្រុមហ៊ុនដែលមានទីតាំង អាជីវកម្ម នៅសហរដ្ឋអាមេរិក ឬជាមួយក្រុមហ៊ុន The Prudential Assurance Company Limited ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ M&G plc និងបានចុះបញ្ជីនៅចក្រភពអង់គ្លេស។ https://www.prudentialplc.com/

អំពី Bangkok Dusit Medical Services

បង្កើតឡើងក្នុងឆ្នាំ ១៩៧២ ក្រុមហ៊ុន Bangkok Dusit Medical Services Public Limited ឬ BDMS គឺជាបណ្តាញមន្ទីរពេទ្យផ្តល់ការថែទាំសុខភាព ដ៏មានកិត្យានុភាពបំផុតមួយនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ហើយត្រូវបានជាប់ចំណាត់ថ្នាក់លេខ ៥ នៅទូទាំងពិភពលោកដោយយោងលើមូលធនប័ត្រទីផ្សារ។ បណ្តាញ BDMS រួមមានមន្ទីរពេទ្យជាង ៥០ នៅទូទាំង ក្រុមមន្ទីរពេទ្យធំៗចំនួន ៦ - Bangkok Hospital Group, Samitivej Hospital Group, BNH Hospital, Phyathai Hospital Group, Paolo Hospital Group, Royal Hospital Group និង BDMS Wellness Clinic។ ជាមួយនឹងវេជ្ជបណ្ឌិតដែលមានសមត្ថភាពចំនួនជាង ១១ ០០០ នាក់ និងគិលានុបដ្ឋាយិកាចំនួន ៨ ០០០ នាក់ដែលកំពុងធ្វើការសម្រាប់ក្រុមជំនាញវេជ្ជសាស្ត្ររបស់ BDMS ទទួលបានចំនួនកើនឡើងនៃអ្នកជំងឺអន្តរជាតិដែលមកកន្លែងវេជ្ជសាស្ត្រ BDMS ដើម្បីទទួលបានការព្យាបាលចម្រុះពីការពិនិត្យទូទៅ , IVF, ការវះកាត់ឆ្អឹង ការប្តូរត្រគាក និងជង្គង់, ការព្យាបាលជំងឺមហារីកដល់ការថែទាំកុមារកម្រិតខ្ពស់ ការប្តូរខួរឆ្អឹង និងការវះកាត់បេះដូងកុមារ។ ចក្ខុវិស័យរបស់ BDMS គឺដើម្បីបន្តឱ្យ មានការទទួលស្គាល់ថាជាអ្នកផ្តល់សេវាថែទាំសុខភាពលំដាប់ថ្នាក់ពិភពលោក និងដើម្បីបន្តបេសកកម្មដែល BDMS បានឆ្លងកាត់ក្នុងរយៈពេល ៥ ទសវត្សរ៍កន្លងមកនេះ៖ ដើម្បីផ្តល់ការថែទាំសុខភាព និងព្យាបាលប្រកបដោយគុណភាពខ្ពស់សម្រាប់ប្រជាជនថៃ និងអ្នកជំងឺអន្តរជាតិ ជាមួយនឹងសេវាកម្មវេជ្ជសាស្រ្តលំដាប់ពិភពលោក និងជាមួយបច្ចេកវិទ្យា និងឧបករណ៍វេជ្ជសាស្ត្រទំនើប។

[1] Accommodation expenses includes inpatient treatment in the hospital and a capped number of nights’ hotel accommodation for staying at a designated hotel while undergoing outpatient radiation and chemotherapy treatment and investigation after chemotherapy

[2] Cancer Preparedness in Asia-Pacific, Economist Intelligence Unit

[3] Disparities in access to cancer diagnostics in ASEAN member countries, The Lancet

* BDMS reserves the right to exclude customers that it deems to be clinically inappropriate for the package, including those suffering from stage 4 breast cancer

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

//s9.kh1.co/9c/9cfb12240d077c5a632bd0a68e90efa735c7db1d.jpg

ក្រុមហ៊ុន ព្រូដិនសលកម្ពុជា ប្រកាសជាផ្លូវការនូវកិច្ចបន្តគម្រោងកម្មវិធីអប់រំហិរញ្ញវត្ថុមូលដ្ឋានសម្រាប់កុមារ “ឆាឈីង” ក្នុងដំណាក់កាលទី២ ក្រោមឈ្មោះ “កុមារឆ្លាតអំពីលុយ ឆាឈីង”!

 ២១-វិច្ឆិកា-២០២២ 
 ១០ព្រឹក · មួយឆ្នាំមុន
//s9.kh1.co/d1/d1598b28e35ef22a702d809d2852961b94bdacf2.jpeg

ក្រុមហ៊ុនព្រូដិនសលបានដាក់ដំណើរការម៉ាស៊ីនលក់ផលិតផលធានារ៉ាប់រងនៅទូទាំង ៥០ កន្លែង ដើម្បីជួយឲ្យប្រជាជនកម្ពុជាអាចទទួលបានការការពារប្រកបដោយភាពងាយស្រួល!

 ០២-កញ្ញា-២០២២ 
 ៥ល្ងាច · ២ ឆ្នាំមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T