ជឿអត់? តារាស្រីដើរតួក្មេងបឋមរូបនេះ ២១ឆ្នាំហើយមើលទៅដូច១២ឆ្នាំ

//s9.kh1.co/1c/1cf6889d3011b4e1be2b66fbe03bb4874383da42.jpg
តារា & កម្សាន្ដ

 ២៣-មិថុនា-២០២២ ២ល្ងាច · ២ ឆ្នាំមុន

Kim Yoon Hee តារាសម្ដែងវ័យ ២១ ឆ្នាំ កំពុងទទួលបានការចាប់អារម្មណ៍ ចំពោះរូបរាងក្មេងជាងវ័យរបស់នាង

កម្សាន្ត ÷ កាលពីថ្ងៃទី ២២ ខែមិថុនា អ្នកនិយមលេងអ៊ីនធើណែតម្នាក់ បានចូលទៅក្នុងវេទិកាសហគមន៍អនឡាញមួយ ហើយបានបង្កើតការបង្ហោះមួយ ដែលមានចំណងជើងថា «តារាស្រីវ័យ ២០ ឆ្នាំរូបនេះ មើលទៅក្មេងណាស់ ដែលនាងដើរតួជាក្មេងបឋមសិក្សាបាន» ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ហើយទន្ទឹមនឹងនោះ អ្នកនិយមលេងអ៊ីនធើណែតបានរួមបញ្ចូលរូបថតរបស់តារាសម្ដែង Kim Yoon Hee ពីរឿងភាគតាម «A 21-year-old woman and a 13-year-old man meet» ដែលផលិតដោយ Channel YouTube «CheezeFilm» ដែលក្នុងនោះ Kim Yoon Hee ដើរតួជាសិស្សសាលាបឋមសិក្សាម្នាក់ឈ្មោះ Yoon Hee ដែលត្រូវបានសម្លុតដោយមិត្តរួមថ្នាក់របស់នាង ហើយហៅថា ជាអ្នកសុំទាន។ 

បន្ទាប់មក នាងបានជួប Jae Hyuk ដែលជាមិត្តរួមថ្នាក់របស់នាងម្នាក់ទៀត ដែលសម្រេចចិត្តជួយនាងពីការគំរាមកំហែង អ្នកនិយមលេងអ៊ីនធើណែតមានការភ្ញាក់ផ្អើល នៅពេលដែលដឹងថា Kim Yoon Hee សម្តែងជាតួ Yoon Hee កាលពីនាងនៅជាសិស្សសាលាបឋមសិក្សា និងពេលដែលនាងនៅជាសិស្សវិទ្យាល័យផងដែរ ដោយបានបង្ហាញពីសមត្ថភាពរបស់នាង យ៉ាងល្អឥតខ្ចោះនូវគ្រប់អាយុផ្សេងៗ៕

ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោម ÷

Kim Yoon Hee
Kim Yoon Hee
Kim Yoon Hee
Kim Yoon Hee
Kim Yoon Hee
Kim Yoon Hee
Kim Yoon Hee
Kim Yoon Hee
Kim Yoon Hee
Kim Yoon Hee

ប្រភព: Allkpop 

Hort Vasomatey
M.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T