តៃវ៉ាន់់៖ កាលពីពេលថ្មីៗនេះ កម្មវិធីចម្រុះរបស់ប្រទេសកូរ៉េខាងត្បូង You Quiz On The Block មួយបានលាតត្រដាងរូបថតអាពាហ៍ពិពាហ៍របស់តារាស្រីតៃវ៉ាន់ Barbie Hsu និងតន្ត្រីករកូរ៉េខាងត្បូង DJ Koo ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្តែងតាមប្រភពដដែលបានរាយការណ៍មកថា បើតាម DJ Koo គាត់ និងតារាសម្ដែង Meteor Garden មិនបានរៀបការនោះទេ គ្រាន់តែ អ្នកទាំងពីរបានថតរូបអាពាហ៍ពិពាហ៍សាមញ្ញៗ ដើម្បីរក្សាទុក ដាក់តាំង ក្នុងផ្ទះជាមួយគ្នាតែប៉ុណ្ណោះ។
តាមរយៈរូបថតនេះ ត្រូវបានដឹងថា វាបានផ្តិតចេញ ពីវីឡារបស់ Barbie Hsu ដែលតារាស្រីជនជាតិតៃវ៉ាន់រូបនេះ ពាក់អាវវាលក្លៀកបង្ហាញសាច់ស្មា និងមាន ស្បៃគ្រប់ក្បាលដូចកូនក្រមុំ ក្ខណៈ DJ Koo ស្លៀកឈុតអាវធំ ពាក់ក្រវ៉ាត់កឡើង កៀកដៃគ្នា យ៉ាងល្អូកល្អិន ដូចគូស្វាមី ភរិយាវ័យក្មេងទើបតែរៀបការ ជាមួយនឹងទឹកមុខពោរពេញទៅដោយសេចក្តីមានសុភមង្គលយ៉ាងពេញទំហឹងដូច្នេះដែរ៕
ប្រភព៖ Chinese Star Updates
សូមទស្សនារូបភាពខាងក្រោម៖


