ឃើញរូបភាពទាំំងនេះ ទើបដឹងថា នៅ សូនីតា បានស្វាមីល្អគ្រប់១០

//s9.kh1.co/ce/ce612605b38cef1a20f63063a9eb169c7e7723ee.jpg
តារា & កម្សាន្ដ

 ២២-មិថុនា-២០២២ ៣ល្ងាច · ២ ឆ្នាំមុន

ឃើញរូបភាពទាំំងនេះ ទើបដឹងថា នៅ សូនីតា បានស្វាមីល្អគ្រប់១០ មិនត្រឹមតែមាន ការងារខ្ពង់ខ្ពស់ទេ ថែមទាំង យល់ការងារភរិយា

រាជធានីភ្នំពេញ ៖ បើទោះបី សែនព្រេងបន្តិចបន្តួច គ្មានការរៀបចំពិធីមង្គល ឲ្យអធិកអធមដូចតារាផ្សេងក្តី តែក្រោយចាប់ដៃជាមួយស្វាមី និងទទួលចំណងដៃកូនប្រុសគួរឲ្យស្រឡាញ់ម្នាក់រួចមក ជីវិតគ្រួសាររបស់តារាសម្តែង នៅ សូនីតា ធ្វើឲ្យមហាជននាំគ្នាច្រណែនមិនស្ទើរឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាពិសេស បានស្វាមីចាស់ក្តី ប៉ុន្តែស្វាមីរបស់តារាសម្តែងរូបនេះ គឺឧត្តមស្វាមី ចេះមើលថែរក្សាប្រពន្ធ និងកូនប្រុស ខណៈមានបន្ទុកការងារច្រើនត្រូវគិតគូរ ហើយមិនចេះប្រកាន់ខ្លួនមានងារជា ឯកឧត្តមសូម្បីតែបន្តិច។

ជាក់ស្តែង ថ្មីៗនេះ ឯកឧត្តម ទិត ថាវរឹទ្ធិ បានបង្ហោះរូបភាពជាច្រើនសន្លឹក ជាមួយកូនប្រុសបណ្តូលចិត្ត មើលថែកូនផង ធ្វើការផង មើលទៅពិតជា លោកប៉ានិងស្វាមីដ៏គម្រូម្នាក់ ចេះយល់ធុរៈភរិយា មើលថែកូនប្រុសជំនួសពេលដែលភរិយារវល់ ហេតុនេះហើយ ទើបធ្វើឲ្យមហាជន កាន់តែច្រណែននឹងវាសនារបស់ តារាស្រី នៅ សូនីតា កាន់តែខ្លាំងឡើងៗ ធ្វើបុណ្យអ្វីបានជាតិនេះ មានស្វាមីល្អថ្នាក់នេះ ក្នុងនោះ ស្វាមីបង្ហោះសារថា ៖

ពេលខ្លះក៍ហត់ តែក៍សប្បាយ ទោះរវល់ប៉ុណ្ណាក៍នៅឆ្លៀតបាន ព្រោះជាការទទួលខុសត្រូវ និង ការផ្តល់ភាពកក់ក្តៅអោយគាត់ ផ្ញើទុកអោយគាត់មើល៕

   ឯកឧត្តម ទិត ថាវរឹទ្ធិ 

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

តារាស្រី នៅ សូនីតា និងគ្រួសារ
តារាស្រី នៅ សូនីតា និងគ្រួសារ
តារាស្រី នៅ សូនីតា និងស្វាមី
តារាស្រី នៅ សូនីតា និងស្វាមី
តារាស្រី នៅ សូនីតា និងស្វាមី
តារាស្រី នៅ សូនីតា និងស្វាមី
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
នៅ សូនីតា
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T