អ្នកដឹកជញ្ជូន foodpanda ទទួលការបណ្តុះបណ្តាលពីមន្ត្រីជំនាញចរាចរណ៍ផ្លូវគោក!

//s9.kh1.co/ca/ca90c83f9662db0fcb6988644b462222f2b2a940.jpg
សង្គម

 ១៦-មិថុនា-២០២២ ១០ព្រឹក · ៣ ឆ្នាំមុន

ក្រុមហ៊ុន Delivery Hero (Cambodia) Co., Ltd [foodpanda] ប្រតិបត្តិករដឹកជញ្ជូនម្ហូបអាហារ គ្រឿងទេស និងសំភារៈប្រើប្រាស់ប្រចាំថ្ងៃ ឈានមុខគេនៅកម្ពុជា បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “ច្បាប់ចរាចរណ៍ផ្លូវគោគ”។

រាជធានីភ្នំពេញ៖ ក្រុមហ៊ុន Delivery Hero (Cambodia) Co., Ltd [foodpanda] ប្រតិបត្តិករដឹកជញ្ជូនម្ហូបអាហារ គ្រឿងទេស និងសំភារៈប្រើប្រាស់ប្រចាំថ្ងៃ ឈានមុខគេនៅកម្ពុជា បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “ច្បាប់ចរាចរណ៍ផ្លូវគោគ” ដល់ដៃគូដឹកជញ្ជូនរបស់ខ្លួន នៅសាលអង្គរ-គីហ្សូណា (CJCC) ពីថ្ងៃទី១៣-១៤ ខែមិថុនា ឆ្នាំ២០២២។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=434,q=100/28/28b39b14314e254833a181e5c9b3733a3fb14f26.jpg

ជាលើកទីពីរហើយដែលក្រុមហ៊ុន foodpanda សហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្នុងការរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “ច្បាប់ចរាចរណ៍ផ្លូវគោក” ក្នងគោលបំណងលើកកម្ពស់ ការយល់ដឹងពីសារៈសំខាន់នៃការអនុវត្តច្បាប់ ដើម្បីរក្សាសុវត្ថិភាពក្នុងពេលបើកបរ។ វគ្គបណ្តុះបណ្តានេះបានធ្វើឡើងរយៈពេលពីរថ្ងៃ ដោយមានការចូលរួមពីដៃគូដឹកជញ្ជូន foodpanda ប្រមាណជាង ៦០០ នាក់ និងក្រោមការបង្ហាត់បង្ហាញដោយផ្ទាល់ពីមន្ត្រីជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

https://s9.kh1.co/__image/w=650,h=434,q=100/a8/a839070ac58cf00d8150fb6f4197695bf2deaecd.jpg

ក្នុងពិធីប្រកាសបើកវគ្គបណ្តុះបណ្តាលនេះ លោកស្រី ឡាយ ស៊ីវហួង នាយកគ្រប់គ្រងផ្នែកប្រតិបត្តិការនៃក្រុមហ៊ុន foodpanda មានប្រសាសន៍ថា៖

«កម្មវិធីបណ្តុះបណ្តាលនេះបង្កេីតឡេីងជារៀងរាល់ឆមាស ក្នុងគោលបំណងបង្កើនសម្ថភាពយល់ដឹងពីច្បាប់ចរាចរណ៍ជូនដល់ដៃគូដឹកជញ្ជូនក្នុងគោលដៅរួមគ្នាលុបបំបាត់ការបំពានច្បាប់ចរាចរណ៍ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងជាពិសេសរក្សាសុវត្ថិភាពក្នុងការបើកបរទាំងអស់គ្នា»។

https://s9.kh1.co/__image/w=650,h=434,q=100/95/95758d87e0699079b599a3914dfc8dad3f9b8d94.jpg

អ្វីដែលគួរឲ្យកត់សំគាល់ផងដែរនោះ វគ្គបណ្តុះបណ្តាលស្តីពី “ច្បាប់ចរាចរណ៍ផ្លូវគោគ” នេះ ត្រូវបានយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមការចូលរួមសហការដោយផ្ទាល់របស់ឧត្តមសេនីយ៍ទោ ចេវ ហាក់ ស្នងការរងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងបង្រៀនដោយផ្ទាល់ពី លោកវិរសេនីយ៍ទោ ពុំ សិលា និង លោកអនុសេនីយ៍ឯក សេង សុផាត មន្ត្រីជំនាញចរាចរណ៍នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

https://s9.kh1.co/__image/w=650,h=434,q=100/0f/0f50e75af027e5cd6f75c8f4c503267406e81dd6.jpg
https://s9.kh1.co/__image/w=650,h=434,q=100/b4/b446ddbd61a405be895128294a71de1212fa1e95.jpg

ឧត្តមសេនីយ៍ទោ ចេវ ហាក់ បានមានប្រសាសន៍ថា៖

«វគ្គបណ្តុះបណ្តាលនេះ គឺជាជំនួយពញ្ញាក់ស្មារតីបន្ថែមដល់ក្រុមអ្នកដឹកជញ្ជូនដែលតែងតែប្រើប្រាស់ដងផ្លូវ ឱ្យបន្តការប្រុងប្រយ័ត្ន និងបន្តចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួន ដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដែលអាចកើតមានឡើងជាយថាហេតុ»។

https://s9.kh1.co/__image/w=650,h=434,q=100/42/42138899a709dbb0b6ae4bebb5b244ded2b005ac.jpg

ក្រុមហ៊ុន foodpanda ប្តេជ្ញាបន្គចូលរួមផ្សព្វផ្សាយ និងលើកកម្ពស់ការអនុវត្តច្បាប់ចរាចរណ៍ ឲ្យកាន់តែមានភាពទូលំទូលាយថែមទៀត ទៅកាន់ដៃគូដឹកជញ្ជូនទូរទាំងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តក្រុងទាំង១៥ ដែល foodpanda កំពុងបំពេញប្រតិបត្តិការ។

https://s9.kh1.co/__image/w=650,h=434,q=100/ea/ea4334b2a47e36018b8e845e49274f9813add3a3.jpg
https://s9.kh1.co/__image/w=650,h=434,q=100/f0/f023bab856d10c850317591c6c0f193c2ff3e055.jpg

សម្រាប់ព័ត៌មានបន្ថែមអំពីក្រុមហ៊ុន foodpanda សូមចូលទៅកាន់គេហទំព័រ www.foodpanda.com.kh ឬទំនាក់ទំនងចុះឈ្មោះជាដៃគូដឹកជញ្ជូនក្រុមហ៊ុន foodpanda តាមរយៈ https://rider.foodpanda.com.kh/

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T