ឈប់ឆ្ងល់ នេះជា មូលហេតុដែលធ្វើឲ្យតារាកូរ៉េ មិនព្រមថតរូបជាមួយអ្នកគាំទ្រ នៅសាធារណៈ

//s9.kh1.co/e6/e63398222ef3c9963a4058740f0c188e72e1f44d.jpg
តារា & កម្សាន្ដ

 ១០-មិថុនា-២០២២ ៤ល្ងាច · ៣ ឆ្នាំមុន

ទាំងនេះជារឿងអវិជ្ជមានដែលតារាទទួលបាន ក្រោយថតរូបជាមួយអ្នកគាំទ្រជាសាធារណ: ទើបក្រោយមកតារាកូរ៉េភាគច្រើនមិនព្រមថតរូបជាមួយអ្នកគាំទ្រ

កម្សាន្ត ÷ ជារឿងធម្មតាទេដែលអ្នកគាំទ្រសុំថតរូប ជាមួយតារាល្បីៗពេលឃើញពួកគេនៅតាមផ្លូវ ប៉ុន្តែក្នុងករណីខ្លះអ្នកគាំទ្រក៏បានជេរប្រមាថ និងមិនគោរពតារាទាំងនោះផងដែរ យ៉ាងណាវាមិនពិបាកទេក្នុងការស្វែងរកតារាល្បីៗនៅតាមដងផ្លូវក្នុងប្រទេសកូរ៉េ ជាពិសេសកន្លែងដូចជា កីឡដ្ឋាន ភោជនីយដ្ឋាន ហាងកាហ្វេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Kpop idol 
Kpop idol 

ហើយនៅពេលដែលអ្នកគាំទ្រទៅជួបតារាល្បីៗ ពួកគេតែងសុំថតរូប ឬហត្ថលេខា ប៉ុន្តែគួរឲ្យសោកស្ដាយ សិល្បករជាច្រើនបានឆ្លងកាត់បទពិសោធន៍ដែលមិនសូវល្អ ព្រោះតែ​រឿង​នេះ ពិសេស​ពួកគេ​ឈឺចាប់​ដោយសារ​ពាក្យ​សម្តី​ឈ្លើយ​ពី​អ្នកគាំទ្រ​ដែល​សុំ​ថតរូប​ជាមួយ​ ដែលជាមូលហេតុដែលតារាល្បីៗជាច្រើន បានស្ទាក់ស្ទើរក្នុងការថតរូបជាមួយ សូម្បីតែអ្នកគាំទ្រពិតប្រាកដរបស់ពួកគេ។

Kim Won Hyo
Kim Won Hyo

ឧទាហរណ៍គឺតារាកំប្លែង Kim Won Hyo ពេល​លោក​ចូល​រួម​ពិធី​មង្គលការ​អ្នក​ស្គាល់​គ្នា ភ្ញៀវ​ជា​ច្រើន​នាក់​​បាន​សុំ​ថត​រូប​ជាមួយ​លោក ក្រោយមកមនុស្សម្នាក់បានបង្ហោះរូប Selfie ដែលថតជាមួយ Kim Won Hyo នៅលើ SNS របស់ពួកគេ ហើយបានរិះគន់លោកថាមិននិយាយមិនត្រង់ ហើយក៏រួមបញ្ចូល hashtags ប្រមាថ Kim Won Hyo ថែមទៀត។

Shin So Yul
Shin So Yul

យ៉ាងណា ស្ថានភាពស្រដៀងគ្នានេះបានកើតឡើងចំពោះតារាសម្តែង Shin So Yul នៅក្នុងការប្រកួតកីឡា Baseball ដែលមានក្មេងស្រីម្នាក់ដែលបានសុំថតរូប Selfie ជាមួយ Shin So Yul ក្រោយមកបានបង្ហោះនៅលើ SNS ជាមួយនឹងចំណងជើងថា «ខ្ញុំបានបន្តសុំថតរូបប៉ុន្តែទឹកមុខរបស់នាងគឺចម្លែកណាស់ ខ្ញុំមិនដែលចាប់អារម្មណ៍នាងទេ ប៉ុន្តែខ្ញុំចូលចិត្តនាង» មិនតែប៉ុណ្ណោះការ​បញ្ចេញ​មតិ​នៅ​ក្រោម​ការ​បង្ហោះ​នេះ​ ក៏​បាន​ធ្វើ​ឲ្យ Shin So Yul ខ្មាស​គេ​ដែរ ដោយ​ចោទ​នាង​ពី​ការ​វះកាត់​កែ​សម្ផស្ស ដោយ​និយាយ​ថា អ្នក​គាំទ្រ​មើល​ទៅ​ស្អាត​ជាង​នាង​ទៅ​ទៀត។  

Kim Ki Su 
Kim Ki Su 

នៅមិនទាន់អស់ រឿងដដែលនេះបានកើតឡើងចំពោះតារាកំប្លែង Kim Ki Su ក្រោយគាត់​មិន​ស្ទាក់ស្ទើរ​ក្នុងការ​ថតរូប​ជាមួយ​អ្នកគាំទ្រ ប៉ុន្តែ​ត្រូវបាន​បញ្ចប់​ដោយ​ទទួល​បាន​មតិ​មិន​សមរម្យ​។ អ្នក​ដែល​បាន​ថត​រូប​ Selfie ជាមួយ​គាត់​ថែម​ទាំង​និយាយ​ថា​ពួកគេ​មាន​អារម្មណ៍​ចង់​ក្អួត​បន្ទាប់​មក។ ក្រោយមក Kim Ki Su បានឆ្លើយតបទៅនឹងការលើកឡើងដ៏ឈឺចាប់នេះថា «ខ្ញុំគិតថាអ្នកនឹងមានចិត្តល្អ ព្រោះអ្នកមានមុខស្អាតបែបនេះ ខ្ញុំចាំថាអ្នកបាននិយាយអរគុណបីដងហើយអោនមកខ្ញុំ នេះពិតជាឈឺចាប់ណាស់ ចាប់​ពី​ពេល​នេះ​ទៅ ខ្ញុំ​នឹង​ប្រុង​ប្រយ័ត្ន​ពេល​អ្នក​ផ្សេង​សុំ​ថត​រូប​ជាមួយ​ខ្ញុំ»។

Suho 
Suho 

ដោយសារតែមានតារាជាច្រើន ទទួលបានបទពិសោធន៍អវិជ្ជមានទាំងនេះហើយ ទើបបានជាតារាផ្សេងៗទៀត ខ្លាចរអា មិនហ៊ានសូម្បីតែថតរូបជាមួយអ្នកគាំទ្រពិតប្រាកដរបស់ពួកគេ៕

ប្រភព: Kbizoom 

Hort Vasomatey
M.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T