ភ្នំពេញ៖ ទោះជាបានចូលប្រឡូកនៅក្នុងសិល្បៈអស់រយៈពេលជាយូរឆ្នាំ និងមានវ័យកាន់តែច្រើនហើយក្ដី តែ តារាសម្ដែងស្រី អ្នកនាង ចនច័ន្ទ លក្ខិណា នៅតែមានប្រជាប្រិយភាព និងទទួលបានការគាំទ្រពីបណ្ដាទស្សនិកជនជាច្រើន ទៅលើសមត្ថភាព និងរូបសម្រស់របស់នាងតែម្ដង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក ភាពស្រស់ស្អាតរបស់តារាសម្ដែងស្រីរូបនេះ មិនបានទាញយកចំណាប់អារម្មណ៍ទៅលើរូបនាងតែម៉្យាងនោះទេ ប៉ុន្តែមហាជនជាច្រើន កាន់តែយកចិត្តទុកដាក់ និងតាមដានមើលជាពិសេស ទៅលើ កូនស្រីរបស់នាង ក៏ដូជាចង់ឃើញពីមុខមាត់ដ៏ទាក់ទាញ នៅក្នុងពេលពេញវ័យ ពេញរូបរាង ផងដែរ។
មិនត្រឹមតែប៉ុណ្ណោះ រូបភាពកាលពីថ្មីៗនេះរបស់ កូនស្រី អ្នកនាង ចនច័ន្ទ លក្ខិណា ដែលបានបង្ហាញនៅលើបណ្ដាញសង្គម ពិតជាធ្វើឲ្យហ្វេនៗជាច្រើននឹកស្មានមិនដល់ ចំពោះមុខមាត់ និងសម្រស់ដ៏ផូរផង់របស់កូនស្រីនាង នៅក្នុងការតុបតែងខ្លួនក្នុងរូបខ្មៅបង្ហាញរាង ពោរពេញទៅដោយភាពទាក់ទាញ កំពុងអង្រួនចិត្តអ្នកទស្សនាទាំងឡាយ ជាពិសេស បើពិនិត្យមើលឲ្យច្បាស់ៗ ឃើញថា នៅពេលធំឡើងបែបនេះ ទម្រង់មុខមាត់កូនស្រីនាងកាន់តែស្រស់ស្អាត ដូចមុខអ្នកម្ដាយយ៉ាងខ្លាំង ទៀតផង៕
សូមទស្សនារូបភាពខាងក្រោម៖






