នរណាថាស្នេហាតារាមិនយូរអង្វែង? មើលតែ Sooyoung និងមិត្តប្រុស ស្រលាញ់គ្នាបាន១០ឆ្នាំបាត់

//s9.kh1.co/10/10642c2317740bcaaf60f0f3f7e2fb61c44dc9c3.webp
តារា & កម្សាន្ដ

 ២៤-ឧសភា-២០២២ ៣ល្ងាច · ២ ឆ្នាំមុន

Sooyoung និង Jung Kyung Ho បានទៅលេងនៅអាមេរិក ក្រោយ​ទាក់ទង​គ្នា​បាន​១០​ឆ្នាំ តារា​ទាំង​ពីរ​តែង​បង្ហាញ​ភាព​ស្និទ្ធស្នាល​ជាខ្លាំង នេះបើតាមរយៈរូបភាព។

បរទេស៖ សារព័ត៌មាន Xports បានរាយការណ៍ថា Sooyoung សមាជិកក្រុម SNSD និងតារាសម្តែង Jung Kyung Ho កំពុងធ្វើដំណើរទៅសហរដ្ឋអាមេរិកជាមួយគ្នា សម្រាប់គម្រប់ខួប Anniversary ១០ ឆ្នាំ របស់អ្នកទាំងពីរ នាពេលខានមុខ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង នៅថ្ងៃទី ២២ ខែឧសភា តារាសម្តែង Jung Kyung Ho បានបង្ហោះរូបថតមួយចំនួននៅលើទំព័រផ្ទាល់ខ្លួនរបស់លោក ដោយក្នុង​រូបថត​តារា​សម្ដែង​រូប​នេះ​ដើរ​តាម​ផ្លូវ​ក្នុង​ទីក្រុង Los Angeles។

អ្វីដែលចាប់អារម្មណ៍ មួយថ្ងៃមុននេះ Sooyoung ក៏បានបង្ហោះរូបថតដំណើរកម្សាន្តរបស់នាងនៅសហរដ្ឋអាមេរិកផងដែរ។ តារា​ចម្រៀង​រូប​នេះ​បាន​ទៅ​ទស្សនា​វិចិត្រសាល​សិល្បៈ​មួយ​ក្នុង​ទីក្រុង Los Angeles ហើយ​បាន​បង្ហោះ​រូបថត​មួយ​សន្លឹក​ដូចគ្នា។

ក្រោយពីឃើញ អ្នកទាំងពីរ បានចេញរូបភាព នៅកន្លែងតែ ដោយចៃដន្យបែនេះ ហ្វេនៗ បានឃើញហើយនោះ ពួកគេមានភាពសប្បាយរីករាយយ៉ាងខ្លាំង ព្រមទាំងជូនពរ ទៅដល់ អ្នកទាំងពីរ ឲ្យកាន់តែស្រលាញ់គ្នាកាន់តែខ្លាំងឡើង ដោយនេះគេត្រូវបានឲ្យដឹងថា វាជាមានរយៈពេល ១០ឆ្នាំ ចាប់តាំងពួកគេ មានទាក់ទងគ្នាកាលពី ២០១២៕

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T