ចេញហើយ! មកដឹងលក្ខណៈសម្បត្តិផ្លូវការ នៃស៊េរីទូរសព្ទ OPPO Reno8

//s9.kh1.co/02/024654c6c05c1b5d9778d9910a0faafb15e96bf3.jpg
បច្ចេកវិទ្យា

 ២៤-ឧសភា-២០២២ ៩ព្រឹក · ២ ឆ្នាំមុន

ស្មាតហ្វូននេះមានកំណែចំនួន ដូចជា Reno8 , Reno8 Pro, និង Reno8 P+

ចិន៖ កាលពីមុនពាក្យចចាមអារ៉ាមបានបង្ហាញថា ស៊េរី OPPO Reno8 មានកំណែចំនួនបី រួមទាំងប្រភេទ SE ប៉ុន្តែឥឡូវពិតជាមានកំណែចំនួនបីមែន ដូចជា Reno8 , Reno8 Pro, និង Reno8 Pro+ ដោយមិនមានប្រភេទ SE ទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចំពោះ Reno8 មានអេក្រង់ AMOLED ទំហំ6.43អ៊ីញ កម្រិតភាពច្បាស់ Full HD+ និង 90 Hz refresh rate។ អេក្រង់របស់វាអាចបញ្ចេញពន្លឺកំពូល 800 nits និងក្រាលដោយកញ្ចក់ Corning Gorilla Glass 5។ ម៉ូឌែលនេះមកជាមួយនឹងរ៉េម LPDDR4X ឡើងដល់ទំហំ12GB និងទំហំផ្ទុក UFS 3.1 ដល់ទំហំ256GB។ ទូរសព្ទនេះបំពាក់មកជាមួយឈីប MediaTek Dimensity 1300។ វាមានកាមេរ៉ាគោលទំហំ50MP, កាមេរ៉ា monochrome ទំហំ2MP, និងកាមេរ៉ាម៉ាក្រូទំហំ2MP។ វាក៏មានកាមេរ៉ាសែហ្វីទំហំ32MP។ ទូរសព្ទនេះមានថាមពលថ្មទំហំ 4,500 mAh និងគាំទ្រការសាកថ្មលឿន 80W។ ឧបករណ៍នេះក៏មានបំពាក់នូវ MariSilicon X NPU ដែលជួយដល់សមត្ថភាព AI ផងដែរ។

https://s9.kh1.co/__image/w=650,h=342,q=100/a9/a95dd9b0065f640e8aa04e9659c50b61a61549cf.png

ចំណែក RENO 8 PRO វិញ គឺស្មាតហ្វូនដំបូងគេ ដែលប្រើប្រាស់ឈីប Snapdragon 7 Gen 1។ ទូរសព្ទនេះមានអេក្រង់ AMOLED ទំហំ6.62អ៊ីញ កម្រិតភាពច្បាស់ Full HD+ និង 120 Hz refresh rate។ វាមានរ៉េម  LPDDR4X ឡើងដល់ទំហំ12GB និងទំហំផ្ទុក UFS 2.2 ឡើងដល់256GB។ បើនិយាយពីកាមេរ៉ា វាមានឡេនគោលទំហំ50MP. ឡេនទូលាយទំហំ8MP, និងកាមេរ៉ាម៉ាក្រូទំហំ2MP។ វាក៏មានកាមេរ៉ាខាងមុខទំហំ32MPផងដែរ។ OPPO Reno 8 Pro មានថាមពលថ្មទំហំ 4,500 mAh ជាមួយការសាកថ្មលឿន 80W។ វាក៏មានបំពាក់ MariSilicon X NPU ដែរ។

https://s9.kh1.co/__image/w=650,h=342,q=100/4a/4a7e51dc2df61ba68a4405b04266e0dcc96996c8.png

មកដល់ម៉ូឌែល Reno 8 Pro+ វិញមានអេក្រង់ AMOLED ទំហំ6.7អ៊ីញ ជាមួយកម្រិតភាពច្បាស់ Full HD+។ ទូរសព្ទនេះមានកាមេរ៉ាគោលទំហំ50MP, ឡេនទូលាយទំហំ8MP, និងកាមេរ៉ាម៉ាក្រូទំហំ2MP។ វាប្រើប្រាស់ឈីប MediaTek Dimensity 8100 MAX និង MariSilicon X សម្រាប់សមត្ថភាព AI។ វាមានរ៉េមឡើងទៅដល់12GB និងទំហំផ្ទុក256GB៕

https://s9.kh1.co/__image/w=650,h=342,q=100/ec/ec11c8a5fc7944a0045ad61836636f5c17830a97.png

ប្រភព: Gizmochina

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T