ចុម! ក្រោយ Mbappe មិនបានមក R.Madrid ស្រាប់តែ Benzema បង្ហោះរូបដ៏ចម្លែកមួយនេះ ដែលមានអត្ថន័យថា…

//s9.kh1.co/49/4925f6141061e84885db02b4797c997e69c6eb35.jpg
កីទ្បា

 ២៣-ឧសភា-២០២២ ៣ល្ងាច · ២ ឆ្នាំមុន

ក្រោយ Mbappe បន្តកុងត្រាថ្មីជាមួយ PSG មិនបានមក R.Madrid ស្រាប់តែ Benzema បង្ហោះរូបដ៏ចម្លែកមួយនេះ ដែលមានអត្ថន័យថា…

បរទេស៖ ក្រោយពី Kylian Mbappe សម្រេចបន្តកុងត្រាថ្មីជាមួយ Paris Saint Germain ស្រាប់តែ ខ្សែប្រយុទ្ធឆ្នើមរបស់ Real Madrid បានបង្ហោះរូបមួយសន្លឹក ដែលត្រូវបានគេសន្និដ្នានថា មាននយ័ថា មិត្តក្បត់មិត្ត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=434,q=100/55/55967afc2f3c086513d0ef814c0c01c9046f38f2.png

ជាការពិតណាស់ R.Madrid បានតាមលួងចិត្ត Mbappe អស់ជាយូរ​ ពោលគឺ ចាប់តាំងពីទីផ្សារដោះដូរកីឡាករ កាលពីរដូវក្តៅមុនមកម្ល៉េះ។ យ៉ាងណាមិញ ថ្មីៗនេះ Mbappe ត្រូវបានបន្តកុងត្រាថ្មីជាមួយ PSG រហូតដល់ឆ្នាំ ២០២៥​ ជាផ្លូវការហើយ ដោយការបន្តកុងត្រានេះ​ ធ្វើឲ្យខាង R.Madrid មានការខកចិត្តយ៉ាងខ្លាំង។

https://s9.kh1.co/__image/w=650,h=447,q=100/09/09237b04975e241360a274879421367ef378ed00.png

បើយោងទៅតាមគណនី Instagram របស់ Benzema ផ្ទាល់តែម្តង ត្រូវបានគេឃើញថា Benzema បានបង្ហោះរូបមួយសន្លឹក ដោយក្នុងរូបនោះជារូបរបស់ តារារ៉េប Hip-Hop ដ៏ល្បីឈ្មោះម្នាក់គឺ Tupac Shakur​ ដែលត្រូវគេបាញ់សម្លាប់តាំងពីឆ្នាំ ១៩៩៦ មកម្ល៉េះ។ យ៉ាងណាមិញ បើតាមការសន្និដ្នាន របស់អ្នកប្រើប្រាស់បណ្តាញសង្គមម្នាក់បាន ប្រាប់ថា រូបមួយសន្លឹកនេះ ចង់បង្ហាញពីអត្ថន័យ មិត្តក្បត់មិត្ត ដោយរូបថតមួយសន្លឹកនេះ គឺជារូបថត ដែល Tupac ថតជាមួយ មិត្តរបស់គេ ដែលជាអ្នករួមគំនិត បង្កករណីឃាតកម្មទៅលើគេ កាលកំឡុងឆ្នាំ ១៩៩៦ នោះ៕

https://s9.kh1.co/__image/w=648,h=1152,q=100/51/517684faa3f3e6a89ef2a3a1a4d575ef86a77629.png

ប្រភពsportbible

Tochbon Nimith
តូចបុណ្ណ និម្មិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T