អុញ! យានអវកាសដ៏ឆ្ងាយបំផុតមួយ របស់ណាសា ជួបប្រទះបញ្ហាដ៏អាថ៌កំបាំង

//s9.kh1.co/6c/6cfb5fdb611fe650e9c6b2281464b3e4ab014c82.jpg
បច្ចេកវិទ្យា

 ២៣-ឧសភា-២០២២ ១ល្ងាច · ២ ឆ្នាំមុន

ការអានទិន្នន័យពីប្រព័ន្ធគ្រប់គ្រងនិងឥរិយាបថ ដែលគ្រប់គ្រងការតម្រង់ទិសរបស់យានអវកាសនៅក្នុងលំហ មិនត្រូវគ្នានឹងអ្វីដែល Voyager កំពុងធ្វើនោះទេ

បរទេស៖ យាន Voyager 1 នៅតែបន្តរុករកក្នុងអន្តរតារាអវកាស អស់រយៈពេល៤៥ឆ្នាំបន្ទាប់ពីការបាញ់បង្ហោះ ប៉ុន្តែវាបានជួបប្រទះបញ្ហា ដែលធ្វើឲ្យក្រុមការងារនៅលើផែនដី មានការងឿងឆ្ងល់។ យាន Voyager 1 បន្តដំណើរការបានល្អ ទោះបីជាមានអាយុច្រើននិងមានចម្ងាយ២៣.៣ពាន់លានគីឡូម៉ែត្រពីផែនដីក៏ដោយ។ ហើយវាអាចទទួលនិងប្រតិបត្តិការបញ្ជា ដែលផ្ញើពីណាសា ព្រមទាំងប្រមូលនិងបញ្ជូនទិន្នន័យវិទ្យាសាស្ត្រត្រលប់មកវិញ។ ប៉ុន្តែការអានទិន្នន័យពីប្រព័ន្ធគ្រប់គ្រងនិងឥរិយាបថ ដែលគ្រប់គ្រងការតម្រង់ទិសរបស់យានអវកាសនៅក្នុងលំហ មិនត្រូវគ្នានឹងអ្វីដែល Voyager កំពុងធ្វើនោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រព័ន្ធគ្រប់គ្រងនិងឥរិយាបថធានាថា អង់តែនដែលទទួលបានខ្ពស់របស់យានអង្កេតនេះ នៅតែចង្អុលមកកាន់ផែនដី ដូច្នេះ Voyager អាចបញ្ជូនទិន្នន័យត្រលប់ទៅណាសាវិញបាន។ ដោយសារតែស្ថិតនៅក្នុងទីតាំងអន្តរតារារបស់ Voyager ពន្លឺត្រូវប្រើពេល២០ម៉ោង៣៣នាទី ដើម្បីធ្វើដំណើរមកកាន់ផែនដី ដូច្នេះការហៅឬការឆ្លើយតបនៃសារមួយ រវាងណាសានិងយាន Voyager ត្រូវចំណាយពេល២ថ្ងៃ។ រហូតមកដល់ពេលនេះ ក្រុមការងារនៃយាន Voyager ជឿជាក់ថា ប្រព័ន្ធគ្រប់គ្រងនិងឥរិយាបថនៅតែដំណើរការ ប៉ុន្តែការអានទិន្នន័យរបស់ឧបករណ៍ហាក់ដូចជា ព្រាវឬមិនអាចទៅរួច។ បញ្ហាប្រព័ន្ធបែបនេះមិនបានដាក់ឲ្យយាននេះ ស្ថិតនៅក្នុងម៉ូតសុវត្ថិភាពឡើយ។

យាន Voyager
យាន Voyager

សញ្ញាពី Voyager គឺនៅខ្លាំងដូចមុន ដែលមានន័យថា អង់តែននៅតែចង្អុលមកកាន់ផែនដី។ ក្រុមការងារកំពុងព្យាយាមកំណត់ថា តើទិន្នន័យមិនត្រឹមត្រូវនេះចេញមកពីឧបករណ៍នេះដោយផ្ទាល់ ឬប្រសិនបើប្រព័ន្ធផ្សេងទៀតបង្កវា។ ប្រសិនបើក្រុមការងារមិនអាចកំណត់ប្រភពនៃបញ្ហានេះទេ ពួកគេនឹងអាចសម្របតាមវាបាន។ ឬប្រសិនបើពួកគេអាចស្វែងរកឃើញមែន បញ្ហាអាចត្រូវបានដោះស្រាយដោយធ្វើការផ្លាស់ប្ដូរ software ឬក៏ពឹងផ្អែកលើប្រព័ន្ធ hardware ដែលមិនត្រូវការ។

ចំណែកយាន Voyager 2 ដែលជាបងប្អូនភ្លោះនៃយាន Voyager 1 បន្តដំណើរការបានយ៉ាងល្អក្នុងអន្តរតារាអវកាស ចម្ងាយ១៩.៥ពាន់លានគីឡូម៉ែត្រពីផែនដី។ ឥឡូវនេះ ពួកវាបានក្លាយជាយានអវកាសតែពីរប៉ុណ្ណោះ ដែលប្រមូលទិន្នន័យពីអន្តរតារាអវកាស និងផ្ដល់ការយល់ដឹងពីអ្វី ដែលលាតសន្ធឹងហួសពីភពនានាក្នុងប្រព័ន្ធព្រះអាទិត្យរបស់យើង៕

ប្រភព: CNN

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T