ប្ដីប្រពន្ធ ដែលជាម្ចាស់ប្រាក់រង្វាន់ធំបំផុត ប្រចាំប្រទេស ប្រាប់ពីគម្រោងនៃការចាយវាយរបស់ខ្លួន

//s9.kh1.co/5b/5bf784dc419f61a41ab2ca7b381fd45cb45e8ee3.jpg
សង្គម

 ២២-ឧសភា-២០២២ ២ល្ងាច · ២ ឆ្នាំមុន

ប្ដីប្រពន្ធមួយគូ ប្រមាណ២២៩លានដុល្លារអាមេរិក ពីក្រុមហ៊ុនឆ្នោតជាតិ ដែលធ្វើឲ្យអ្នកទាំងពីរ ក្លាយជាអ្នកឈ្នះរង្វាន់ធំបំផុតមិនធ្លាប់មាន ប្រចាំប្រទេសអង់គ្លេស។

អង់គ្លេស៖ កាលពីថ្ងៃទី១០ ខែ០៥ ឆ្នាំ២០២២កន្លងទៅថ្មីៗនេះ ប្ដីប្រពន្ធមួយគូ មកពីទីក្រុង Gloucestershire នៃប្រទេសអង់គ្លេស បានឈ្នះនូវរង្វាន់ទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ចំនួន១៨៤លានផោន (ប្រមាណ២២៩,៧៨៨,២១៦ដុល្លារអាមេរិក) ពីក្រុមហ៊ុនឆ្នោតជាតិ ដែលធ្វើឲ្យអ្នកទាំងពីរ ក្លាយជាអ្នកឈ្នះរង្វាន់ធំបំផុតមិនធ្លាប់មាន ប្រចាំប្រទេសអង់គ្លេស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង លោក Joe និងអ្នកស្រី Jess បានរៀបការជាមួយគ្នាអស់រយៈពេល១១ឆ្នាំមកហើយ និងមានកូនចំនួនពីរនាក់រួមគ្នា ដែលកំពុងសិក្សាថ្នាក់បឋម ខណៈលោក Joe ផ្ទាល់ មានកូនពេញវ័យចំនួនពីរនាក់ដែរ ជាមួយអតីតភរិយា។ ចំពោះទឹកប្រាក់ដែលឈ្នះ ពួកគាត់ នឹងចំណាយទៅលើដំណើរកម្សាន្តឆ្ពោះទៅកាន់ហាវ៉ៃ នាពេលខាងមុខ ព្រោះកូនតូចៗទាំងពីរមានគម្រោងចង់ទៅអស់រយៈពេលពីរឆ្នាំមកហើយ។ ចំណែកកូនធំៗពីរនាក់ទៀត ចង់ធ្វើដំណើរកម្សាន្តទៅកាន់សហរដ្ឋអាមេរិក ដើម្បីជិះសេះ Pony ដូច្នេះ ពួកគាត់នឹងអញ្ជើញសមាជិកគ្រួសារទាំងអស់ឲ្យចូលរួមដំណើរកម្សាន្តនេះ។

យ៉ាងណាមិញ ពួកគាត់ទាំងពីរនាក់ប្ដីប្រពន្ធ មិនមានគម្រោងដំឡើងផ្ទះ ឬទិញផ្ទះថ្មីឡើយ ព្រោះទើបតែផ្លាស់ប្ដូរទីលំនៅនាពេលថ្មីៗនេះប៉ុណ្ណោះ។ ហើយគម្រោងនៃការចំណាយខាងលើនេះ គ្រាន់ជាមួយផ្នែកប៉ុណ្ណោះ ដែលនាថ្ងៃអនាគត គាត់នឹងប្រើប្រាស់ប្រាក់រង្វាន់ សម្រាប់បំពេញក្ដីសុបិនផ្សេងៗទៀតផងដែរ៕

ប្រភព: Ladbible

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T