ថ្លៃកប់! រថយន្ដនេះ ក្លាយជារថយន្តថ្លៃបំផុត របស់ពិភពលោក តម្លៃដល់ទៅ…

//s9.kh1.co/fd/fd13f37ca15b40b53a142f097c9aab230ef1db56.png
សង្គម

 ២២-ឧសភា-២០២២ ៨ព្រឹក · ២ ឆ្នាំមុន

រថយន្តប្រភេទម៉ាក Mercedes-Benz 300 SLR Uhlenhaut Coupes ស៊េរីឆ្នាំ១៩៥៥ ក្នុងតម្លៃ ប្រមាណ១៤៣,៦១៧,៦៣៥ដុល្លារអាមេរិក ដែលធ្វើឲ្យវាក្លាយជា រថយន្តថ្លៃបំផុតរបស់ពិភពលោក។

បរទេស៖ ផ្ទះដេញថ្លៃ RM Sotheby's បានបញ្ជាក់ថា ខ្លួនបានលក់រថយន្តប្រភេទម៉ាក Mercedes-Benz 300 SLR Uhlenhaut Coupes ស៊េរីឆ្នាំ១៩៥៥ ក្នុងតម្លៃ ១១៥លានផោន (ប្រមាណ១៤៣,៦១៧,៦៣៥ដុល្លារអាមេរិក) ដែលធ្វើឲ្យវាក្លាយជា រថយន្តថ្លៃបំផុតរបស់ពិភពលោក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង វាត្រូវបានលក់ឲ្យអ្នកប្រមូលទិញ នៅឯការដេញថ្លៃសម្ងាត់កំពូល ដែលរៀបចំនៅសារមន្ទីរ Mercedes ក្នុងប្រទេសអាឡឺម៉ង់កាលពីថ្ងៃទី០៥  ខែឧសភា ឆ្នាំ២០២២ ខណៈបានតម្លៃថ្លៃលើសពីរថយន្ដមួយគ្រឿងពីមុន ដោយមានតម្លៃត្រឹម៦៣លានផោន (ប្រមាណ៧៨,៦៧៧,៤៨៧ដុល្លារអាមេរិក)។ ហើយវាជារថយន្ដមួយគ្រឿង ក្នុងចំណោមរថយន្ដពីរគ្រឿង ដែលបានបង្កើតឡើងនាឆ្នាំ១៩៥៥ និងតែងតែ ត្រូវបានចាត់ទុកថាជាគ្រឿងអលង្ការដ៏អស្ចារ្យមួយនៃប្រវត្តិសាស្រ្តសម្រាប់ការបើកបររថយន្ត។

តួយ៉ាង ការលក់របស់វា គឺជាពេលវេលាដ៏អស្ចារ្យមួយដែរ ដែលមានមនុស្សតិចណាស់មិននឹកស្មានថា វានឹងផ្តល់ជូនអ្នកទិញឯកជន។ យ៉ាងណាមិញ អ្នកអញ្ជើញឲ្យចូលរួមការការដេញថ្លៃ ត្រូវបានជ្រើសរើសដោយដៃថាជាអតិថិជន Mercedes ផ្ទាល់ ដែលគេស្គាល់ និងជាអ្នកប្រមូលទិញរថយន្ត។ ហើយអ្នកដែលទិញបាន ត្រូវយល់ព្រមបន្តយករថយន្តទៅចូលរួមព្រឹត្តិការណ៍នានា និងដាក់តាំងបង្ហាញនៅពេលអនាគត ដោយមិនត្រូវលក់វាក្នុងរយៈពេលកំណត់ឡើយ៕

ប្រភព: Daily Mail

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T