ប្លែកទៀតហើយ! អ្នកលក់ឥណ្ឌា ឆាមីជាមួយទឹកស្វាយ និងថែមចំណិតស្វាយពីលើទៀត (មានវីដេអូ)

//s9.kh1.co/e5/e57923aa92b17821606b174ae5b2e11908a9859b.jpg
សង្គម

 ២០-ឧសភា-២០២២ ៣ល្ងាច · ២ ឆ្នាំមុន

មានឃ្លីបវីដេអូមួយទទួលបានការចាប់អារម្មណ៍ជាខ្លាំង នៅលើបណ្ដាញសង្គមនានា ដោយស្ត្រីម្នាក់ជាអ្នកលក់ចំណីអាហារតាមផ្លូវ បានបង្ហាញពីមុខម្ហូបដ៏ថ្មី និងប្លែកមួយ។

ឥណ្ឌា៖ នារយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មានវីដេអូឃ្លីបមួយទទួលបានការចាប់អារម្មណ៍ជាខ្លាំង នៅលើបណ្ដាញសង្គមនានា ដោយស្ត្រីម្នាក់ជាអ្នកលក់ចំណីអាហារតាមផ្លូវ បានបង្ហាញពីអាហារដ៏ថ្មី និងប្លែកមួយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង វីដេអូឃ្លីប ត្រូវបានថតឡើង និងបង្ហោះចែកចាយពាសពេញបណ្ដាញសង្គម ដោយគណនីអ៊ីនស្ដារក្រាមមួយ ដែលបង្ហាញពីមុខម្ហូបរបស់ប្រទេសឥណ្ឌាផ្ទាល់តែម្ដង។

តាមរយៈ វីដេអូឃ្លីប បង្ហាញឲ្យឃើញថា ស្ត្រីជាអ្នកលក់ បានចា.ក់.ប្រេងឆាបន្ដិច និងគ្រឿងផ្សំនៃមីកញ្ចប់ទៅលើខ្ទះ ដែលកំពុងក្ដៅ រួមបន្ថែមនូវទឹកធម្មតាបន្ដិច។ ហើយបន្ទាប់មក គាត់បានដាក់មីចូល និងចាក់ទឹកផ្លែស្វាយចូលតាមក្រោយ ទើបត្រឡប់ចុះត្រឡប់ឡើង រហូតដល់សរសៃមីមានសភាពទន់ល្អ។ ជាចុងក្រោយ គាត់បានចិតផ្លែស្វាយជាចំណិតៗ ដាក់ពីលើ និងបន្ថែមទឹកផ្លែស្វាយបន្ដិចនៅចំហៀងចានអាហារ ដើម្បីបង្កើនរសជាតិឲ្យកាន់តែឆ្ងាញ់។

យ៉ាងណាមិញ ក្រោយពីបានទស្សនាវីដេអូឃ្លីបខាងលើរួចមក មានមហាជនមួយចំនួន បានបញ្ចេញមតិដោយលើកឡើងថា វាមើលទៅគួរឲ្យខ្ពើ.ម និងដូចខ្ចះខ្ចាយអាហារអីចឹង។ ចំណែកមួយចំនួនទៀត បានលើកឡើងថា ពួកគេមានបំណងចង់ភ្លក្សរសជាតិ ថាតើអាចទៅរួចទេ រសជាតិនៃផ្លែស្វាយចម្អិនជាមួយមីបែបនេះ៕

ប្រភព: Worldofbuzz / IG

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T