ស្គ.មខ្ពស់មែនពិត Somi ត្រូវសរសើរសមសួន មើលទៅឡើងអេម

//s9.kh1.co/b1/b1dc5be331e6ca80a52adcab55e3c6bb58a53e12.jpg
តារា & កម្សាន្ដ

 ១៤-ឧសភា-២០២២ ៤ល្ងាច · ២ ឆ្នាំមុន

រូបប៉ុន្មានសន្លឹក របស់តារាស្រីវ័យ ២១ឆ្នាំរូបនេះ ត្រូវបានគេលើឡើងថា រាងរបស់នាង ពិតជាឥតខ្ចោះនៃរូបរាងស្គម និងសម ទៅនឹងដងខ្លួន មិនថា ទំហំទាំង ៣ មានភាពស៊ីគ្នាល្អ។

កូរ៉េខាងត្បូង៖ ថ្មីៗនេះតារាចម្រៀងទោល Jeon So Mi ត្រូវបានគេឃើញនៅក្នុងព្រឹត្តិការណ៍ Prada ហើយរូបថតរបស់នាងបានផ្សព្វផ្សាយពេញបណ្តាញអ៉ីននធឺណែតធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះតារាចម្រៀងទោល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះ នាងបានទាក់ទាញការចាប់អារម្មណ៍ សម្រាប់ការមើលឃើញមានភាពចាស់ទុំជាងមុន ក៏ដូចជារូបរាងសមឥតខ្ចោះរបស់នាង ត្រូវបាន គេប្រមូលផ្តុំគ្នានៅក្នុងសហគមន៍អនឡាញ ធ្វើការសរសើររូបភាពថ្មីរបស់នាង បន្ទាប់ពីរូបថតរបស់តារាចម្រៀងនៅក្នុងព្រឹត្តិការណ៍ Prada ត្រូវបានចេញផ្សាយ។

ជាក់ស្តែងតាមរយៈ រូបប៉ុន្មានសន្លឹក របស់តារាស្រីវ័យ ២១ឆ្នាំរូបនេះ ត្រូវបានគេលើឡើងថា រាងរបស់នាង ពិតជាឥតខ្ចោះនៃរូបរាងស្គម និងសម ទៅនឹងដងខ្លួន មិនថា ទំហំទាំង ៣ មានភាពស៊ីគ្នាល្អ ពិតជាសមទៅនឹងកម្ពស់ ១ម៉ែត្រ ៧២ របស់ខ្លាំងតែម្តង អ្វីដែលចាប់អារម្មណ៍នោះ ទោះបីជាងមិនបានពាក់់ស្បែកជើងកែង ក៏តារាស្រីរូបនេះ នៅតែចាយរាង ជាមួយជើងវែងរបស់នាង ដែលមើលទៅពិតជាធ្លោ និងទាក់ទាញតែម្តង។

Jeon So Mi បានក្លាយជាតារាចម្រៀងទោលដ៏ពេញនិយមម្នាក់នៅក្នុងប្រទេសកូរ៉េ បន្ទាប់ពីនាងបានបញ្ចប់ការផ្សព្វផ្សាយជាមួយ I.O.I. នាង​បាន​ចេញ​បទ​ចម្រៀង​ទោល​ដោយ​ជោគជ័យ និង​ចេញ​បទ​ចម្រៀង​ល្បីៗ​ជា​ច្រើន​ដែល​ទទួល​បាន​ការ​ស្រឡាញ់​ពីសំណាក់មហាជនផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

ប្រភព៖ Allkpop

រូបភាព
រូបភាព
រូបភាព
រូបភាព
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T