ភ្នំពេញ៖ ពិតណាស់ កញ្ញា ស៊ីន យូប៊ីន ជាតារាសម្តែងមួយរូបដែលមានភាពល្បីល្បាញនាប៉ុន្មានឆ្នាំងចុងក្រោយនេះ។ ជាពិសេស ពីពេលថ្មីៗនេះ នាងថែមទាំងបានលេចមុខ នៅក្នុងខ្សែភាពយន្តភាគខ្មែរជាបន្តបន្ទាប់ និងទទួលបានការគាំទ្រមិនខ្លាំងមិនធម្មតាផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក នៅមុននេះបន្តិច នៅលើបណ្ដាញសង្គមហ្វេសប៊ុក គណនីផ្ទាល់ខ្លួនរបស់ កញ្ញា ភិន សុដាលីស បានបង្ហោះរូបភាពជាច្រើនសន្លឹក ដែលកំពុងប្រារព្ធពិធីខួបកំណើតយ៉ាងសាមញ្ញ របស់កញ្ញា ស៊ីន យួប៊ីន ជាមួយនឹងសកម្មភាពយ៉ាងស្និតស្នាលបែបលក្ខណៈមិត្តភក្តិពីរបីនាក់ អមជាមួយនឹងការតុបតែងដេគ័របែប OutDoor បូករួមនឹងទេសភាព ធម្មជាត់ទៀតនោះ មើលទៅពិតជាប្លែកភ្នែកមែនទែន។
មិនតែប៉ុណ្ណោះ ក្រោយពីបានឃើញដូច្នេះហើយ ក៏មានហ្វេនៗជាច្រើនបានចូលទៅ ខមិនជូនពរអាយដលរបស់ពួកគេយ៉ាងព្រោងព្រាតតែម្ដង ក្នុងថ្ងៃកំណើតរបស់នាង៕
សូមទស្សនារូបភាពខាងក្រោម៖






