ច្រើនគួរសម! លោក Xavi ចង់បានកីឡាករចំណូលថ្មីចំនួន៨នាក់ មករួមក្រុមនៅរដូវក្តៅខាងមុខនេះ

//s9.kh1.co/49/498f1568c2003fa6d66ff41b3a4169acf5665851.jpg
កីទ្បា

 ១៣-ឧសភា-២០២២ ៩ព្រឹក · ៣ ឆ្នាំមុន

លោក Xavi ចង់បានកីឡាករចំណូលថ្មីចំនួន៨នាក់ មករួមក្រុមនៅរដូវក្តៅខាងមុខនេះ

បរទេស៖ លោក Xavi ត្រូវបានរាយការណ៍ថា លោកត្រូវការកីឡាករថ្មីចំនួន៨រូប ដើម្បីមកពង្រឹងក្រុម Barcelona ឡើងវិញ នៅរដូវក្តៅខាងមុខនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=390,q=100/1c/1c1a17ac423645ecee2b8569276b8a03feecadc2.png

ជាការពិតណាស់ បន្ទាប់ពីត្រូវជ្រុះចេញពីក្របខណ្ឌ UCL និង Europa League ហើយថែមទាំងត្រូវឈរមើល R.Madrid លើកពាន La Liga ទៀតនោះ ពេលនេះ Barca កំពុងតែគិតគូចង់រុះរើក្រុមសាជាថ្មី ដោយពួកគេអាចនឹងប្រមូលដើមទុន ពីការផ្ទេរចេញរបស់ De Jong ទៅ Man Utd ដូចទៅនឹងរបាយការណ៍ដែលបានចុះផ្សាយថ្មីៗនេះ។

https://s9.kh1.co/__image/w=650,h=366,q=100/4f/4f85f897831acbcdb4393ab7e9309be3237a92ec.png

បើយោងទៅតាមសារកាសែត Mundo Deportivo បានចុះផ្សាយឲ្យដឹងថា លោក Xavi ត្រូវការកីឡាករចំនួន ៨នាក់ ដោយក្នុងនោះ កីឡាករ Kessie របស់ AC Milan និង Christensen របស់ Chelsea គឺប្រាកដក្នុងការចូលរួមជាមួយ Barca នៅរដូវក្តៅខាងមុខនេះហើយ ដោយគ្មានតម្លៃខ្លួន និង នៅសេសសល់កីឡាករ ៦នាក់ទៀត ដែល Barca កំពុងដាក់គោលដៅមានដូចជា កីឡាករ Cesar Azpilicueta, Marcos Alonso,​ Javi Galan, Alex Grimaldo, Raphinha, និង Raheem Sterling

ប្រភព sportsmole

Tochbon Nimith
តូចបុណ្ណ និម្មិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T