បរទេស៖ ខ្សែប្រយុទ្ធក្លិប AC Milan កីឡាករ Rafael Leao ថា ខ្លួនអត់ហ៊ាន អត់គាំទ្រ លោកព្រះ Zlatan Ibrahimovic ទេ ព្រោះខ្លាចត្រូវថ្មោង។
ជាការពិតណាស់ Leao បានផ្លាស់ពីក្លិប Lille មកចូលរួមជាមួយ AC Milan ក្នុងតម្លៃខ្លួន ២៣លានអឺរ៉ូ (ឬប្រមាណ ២៤លានដុល្លា)។ មកទល់បច្ចុប្បន្ននេះ Leao បង្ហាញខ្លួនឲ្យ AC Milan បាន ១១៣ប្រកួត និង រកគ្រាប់បាល់បាន ២៦គ្រាប់។
Leao បាននិយាយថា៖
Ronaldo, Mbappe, និង Neymar ខ្ញុំតែងតែចាត់ទុកពួកគេជានិមិត្តរូប ខ្ញុំជានិច្ច។ យ៉ាងណាមិញ ខ្ញុំក៏មិនអាចរំលង Zlatan ដែរ ព្រោះប្រសិនបើខ្ញុំមិននិយាយឈ្មោះគេ គេប្រាកដជាសម្លាប់ខ្ញុំហើយ៕
ប្រភព៖ justfootball