ឡូយម៉្លេះ Chompoo នាំកូនស្រីមកមើលផ្ទះថ្មី

//s9.kh1.co/4a/4aaf6ed481b195b3080e059b3886f74ce973cba1.jpg
តារា & កម្សាន្ដ

 ០៣-ឧសភា-២០២២ ១០ព្រឹក · ៣ ឆ្នាំមុន

បញ្ចេញសម្រស់ដ៏ស្រស់ស្អាតមិនល្មម ពេលនេះ តារាស្រី Chompoo នាំកូនស្រីអាយុមួយខែ មកមើលផ្ទះថ្មីទៀត

ថៃ៖ ក្រៅពីបានបង្ហាញភាពហ៊ឺហាទៅលើសម្រស់របស់ខ្លួន ក្រោយពីសម្រាលបានកូនស្រីទី៣ បានមួយខែនោះ ថ្មីៗនេះ តារាស្រី Chompoo ធ្វើឲ្យមហាជនជាច្រើនកាន់តែរំភើបចិត្ត ជាមួយនឹងការបង្ហាញរូបភាពនាំកូនស្រីមកមើលពីទិដ្ឋភាពផ្ទះថ្មី ដែលកំពុងសាងសង់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ តារាស្រី Chompoo បានបញ្ចេញរូបភាពឱបកូនស្រីសំណព្វចិត្តក្នុងដៃ ដើរមើលជុំវិញសួនច្បារ នៅក្នុងផ្ទះដ៏ធំប្រណីត ដែលកំពុងសាងសង់ ខណៈដែលបានលើកឡើងថា ផ្ទះមួយនេះ នាងបានធ្វើវាឡើងតាំងតែនាងមិនទាន់មានផ្ទៃពោះមកម្លេះ។ 

តាមរយៈការបង្ហោះនេះ ហ្វេនៗកាន់តែចាប់អារម្មណ៍ទៅនឹងផ្ទះថ្មី និងចង់់ឃើញពីទិដ្ឋភាពដ៏ស្រស់ស្អាត ទាំងខាងក្រៅនិងខាងក្នុងផ្ទះយ៉ាងពេញលេញ ក្នុងពេលឆាប់ៗនេះ ផងដែរ៕  ​

ប្រភព៖ Kapook

សូមទស្សនារូបភាពខាងក្រោម៖ 

Chompoo
Chompoo
Chompoo
Chompoo
Chompoo
Chompoo
Chompoo
Chompoo
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T