កម្សាន្ត ÷ Jeon Sun-hye បានប្រកាសនៅលើ SNS របស់នាងនៅថ្ងៃទី ១ ខែតុលាថា នាងបានបែកបាក់ជាមួយ U-Kwon ហើយដោយនិយាយថា ÷
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សខ្ញុំកំពុងលើកយករឿងនេះ ដោយប្រុងប្រយ័ត្នបន្ទាប់ពីពិចារណាជាច្រើន ព្រោះខ្ញុំគិតថាមនុស្សជាច្រើនព្រួយបារម្ភ បច្ចុប្បន្នយើងមានភាពសុខស្រួលក្នុងនាមជាមិត្តភក្តិ មិនមែនជាអ្នកស្រលាញ់ទេ សូមអរគុណដែលតែងតែគាំទ្រ និងដើរតាមគន្លងរបស់ខ្ញុំ។

គួររំលឹកផងដែរថា អ្នកទាំងពីរបានចាប់ផ្តើមទំនាក់ទំនងសាធារណៈរបស់ពួកគេ ក្នុងឆ្នាំ ២០១២ នៅពេលនោះ U-Kwon បានបង្ហោះនៅលើ fan cafe របស់ Block B ដោយនិយាយថា «ខ្ញុំមានមិត្តស្រី ពេលណាដែលខ្ញុំនឿយហត់ ហត់នឿយ និងពិបាកចិត្ត នាងគឺជាអ្នកដែលតែងតែលើកទឹកចិត្តខ្ញុំ ដើម្បីឲ្យខ្ញុំមានកម្លាំងឡើងវិញ»។

ទោះជាយ៉ាងណា ពេលនេះក្រោយទាក់ទងគ្នាអស់ ១០ ឆ្នាំ អ្នកទាំង ២ក៏សម្រេចចិត្តដើរលើផ្លូវរៀងខ្លួន ដោយគ្រាន់តែរក្សាទំនាក់ទំនង ជាមិត្តភក្តិធម្មតាប៉ុណ្ណោះ៕


ប្រភព: Kbizoom