បរទេស៖ ក្រោយពីយល់ចិត្តគ្នាអស់រយៈពេលយ៉ាងយូរ ទីបំផុត Brooklyn Beckham និងកូនស្រី មហាសេដ្ឋី តារាសម្តែង Nicola Peltz សម្រេចចិត្ត ចូលរៀបការជាផ្លូវការក្នុងពិធីមង្គលការ ដែលគេរំពឹងថានឹងក្លាយជាទីចាប់អារម្មណ៍ នៃមង្គលការដ៏អស្ចារ្យបំផុតនៅឆ្នាំ ២០២២។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្តែង មិនសង្ស័យនោះទេ ដែលវាជារឿងគួរឲ្យទាក់ទាញ ខណៈដែរ កូនកម្លោះជា Brooklyn គឺជាកូនប្រុសច្បងរបស់អតីតកីឡាករបាល់ទាត់ និងជាតារាដ៏មានឥទ្ធិពលបំផុតនៅលើភពផែនដី David Beckham និង Victoria Beckham ចំណែកកូនក្រមុំជា Nicola Peltz គឺជាកូនស្រីរបស់មហាសេដ្ឋី Nelson Peltz និងតារាម៉ូដែល Claudia Heffner ។
អ្វីដែលចាប់អារម្មណ៍នោះ គូអនាគតស្វាមីភរិយាមួយគូនេះ នឹងសម្រេចចិត្តរៀបចំពិធីមង្គលការនៅវិមានគ្រួសារនៅ Palm Springs រដ្ឋ Florida សហរដ្ឋអាមេរិក។ យោងតាមពាក្យចចាមអារ៉ាម ប្លុកអចលនទ្រព្យនេះមានតម្លៃរហូតដល់តម្លៃ ១០៣.៥ លានដុល្លារ នឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ទី 9 ខែមេសាខានមុខនេះ៕
ប្រភព៖ https://kenh14.vn/
សូមទស្សនារូបភាពខាងក្រោម៖


