ម្នាក់ណា? ដឹងអត់ថាក្នុងអាជីពកន្លងមក Ronaldo ថាមានតែម្នាក់នេះទេដែលគេខ្លាចញញើតជាងគេ

//s9.kh1.co/19/192639cb0056a61c533aa5070f5e4b101cf4d41e.jpg
កីទ្បា

 ៣០-មីនា-២០២២ ២ល្ងាច · ៣ ឆ្នាំមុន

Ronaldo បង្ហើបថាគេញញើតនឹងខ្សែការពាររូបនេះជាងគេបំផុតក្នុងអាជីព

អង់គ្លេស៖ ខ្សែប្រយុទ្ធ Cristiano Ronaldo ត្រូវបានគេចាត់ទុកថាជាកំពូលកីឡាករមួយរូបក្នុងពិភពលោកដែលបានបំបែកកំណត់ត្រាជាច្រើនដូចជាអ្នកស៊ុតបញ្ចូលទីឲ្យក្លិបនិងជម្រើសជាតិ បានច្រើនជាងគេបង្អស់ក្នុងប្រវត្តិសាស្ត្របាល់ទាត់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែប្រយុទ្ធ Cristiano Ronaldo
ខ្សែប្រយុទ្ធ Cristiano Ronaldo

កីឡាករសញ្ជាតិព័រទុយកាល់រូបនេះក៏ធ្លាប់ឆ្លងកាត់ការលេងនៅក្លិបធំៗនៅអឺរ៉ុបដូចជា Sporting Lisbon, Manchester United, Real Madrid និង Juventus ជាដើម ដែលមានន័យថាគេធ្លាប់ជួបគូប្រកួតឆ្នើមៗរាប់មិនអស់។

ខ្សែប្រយុទ្ធ Cristiano Ronaldo
ខ្សែប្រយុទ្ធ Cristiano Ronaldo

យ៉ាងណាមិញ Ronaldo ធ្លាប់បង្ហើបឲ្យដឹងថា មានតែកីឡាករម្នាក់គត់ដែលគេខ្លាចញញើតនឹងទប់ទល់ជាមួយនោះគឺអតីតខ្សែការពារ Ashley Cole ក្នុងកិច្ចសម្ភាសន៍ជាមួយ El Chiringuito កាលឆ្នាំ២០១៨។

អតីតខ្សែការពារ Ashley Cole
អតីតខ្សែការពារ Ashley Cole
អតីតខ្សែការពារ Ashley Cole និង Cristiano Ronaldo
អតីតខ្សែការពារ Ashley Cole និង Cristiano Ronaldo
ខ្សែប្រយុទ្ធ Cristiano Ronaldo  និង Ashley Cole 
ខ្សែប្រយុទ្ធ Cristiano Ronaldo  និង Ashley Cole 

Ronaldo បានបង្ហើបឲ្យដឹងថា៖

ជាច្រើនឆ្នាំកន្លងមកហើយ ខ្ញុំធ្លាប់ប្រកួតតទល់ជាមួយ Ashley Cole គឺគេមិនបានផ្ដល់ឱកាសឲ្យខ្ញុំបានដកដង្ហើមជាលើកទី២ទេ។ គេជាកីឡាករដែលមានការតស៊ូខ្លាំង គឺពិតជារត់លឿន និងពិបាកក្នុងការតទល់។ អ្នកដឹងហើយថានោះមិនមែនជាការប្រកួតដ៏ងាយស្រួលទេ។

ខ្សែប្រយុទ្ធ Cristiano Ronaldo
ខ្សែប្រយុទ្ធ Cristiano Ronaldo
ខ្សែប្រយុទ្ធ Cristiano Ronaldo

ប្រភព punditarena

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T