អុញ! ក្រុមប្រឹក្សា ផ្ញើលិខិតព្រ.មា.ន ស្ត្រីរូបនេះថា ទន្សាយរបស់គាត់ ព្រុសរំខានគេឯង

//s9.kh1.co/b3/b38cb131602007916a92cc73a6dece15de87eab2.jpg
សង្គម

 ៣០-មីនា-២០២២ ១ល្ងាច · ៣ ឆ្នាំមុន

ប្រធានក្រុមប្រឹក្សា Lincolnshire នៃប្រទេសអង់គ្លេស បានប្រើប្រាស់វិធានការផ្លូវច្បាប់ទៅលើស្ត្រីម្នាក់ រួមទាំងស្វាមី បន្ទាប់ពីយល់ច្រឡំថា សត្វទន្សាយ គឺជាសុនខដែលព្រុសរំខានដល់អ្នកជិតខាង។

អង់គ្លេស៖ ប្រធានក្រុមប្រឹក្សា Lincolnshire នៃប្រទេសអង់គ្លេស បានប្រើប្រាស់វិធានការផ្លូវច្បាប់ទៅលើស្ត្រីម្នាក់ រួមទាំងស្វាមី បន្ទាប់ពីយល់ច្រឡំថា សត្វទន្សាយ គឺជាសុនខដែលព្រុសរំខានដល់អ្នកជិតខាង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង អ្នកស្រី Martin មានការភ្ញាក់ផ្អើល និងស្រឡាំងកាំងជាខ្លាំង នៅពេលទទួលបានលិខិតព្រ.មា.ន ដែលក្នុងលិខិតបានសរសេរឡើងដែរថា អ្នកជិះសេះម្នាក់បានស្ថិតក្នុងហា.និ.ភ័យ ព្រោះតែសំឡេងព្រុសខ្លាំងពេក រហូតដល់ថ្នាក់បោះបង់សេះចោល។ ហើយអ្នកស្រី បានប្រឈមបទបញ្ជាអាកប្បកិរិយាប្រឆាំងនឹងសង្គម ប្រសិនបើគាត់មិនអាចគ្រប់គ្រងសត្វចិញ្ចឹម ខណៈនឹងទទួលពាក្យប.ណ្ដឹ.ងទាក់ទងអាកប្បកិរិយាសត្វចិញ្ចឹមផងដែរ។

តួយ៉ាង ស្ត្រីជាម្ចាស់ទន្សាយ មិនប្រាកដថាតើក្រុមប្រឹក្សាយល់ច្រឡំទន្សាយរបស់គាត់ ជាមួយនឹងសុនខដោយរបៀបណាឡើយ។ ហើយទន្សាយរបស់គាត់ តែងតែបង្កសំឡេងមួយគត់ គឺសំឡេងកោស នៅពេលដែលវាចង់ទៅខាងក្រៅម្ដងៗ ដើម្បីរត់លេងជុំវិញផ្ទះប៉ុណ្ណោះ។

យ៉ាងណាមិញ ក្រោយពីទទួលបានលិខិតរួចមក អ្នកស្រី Martin បានទំនាក់ទំនងទៅកាន់ក្រុមប្រឹក្សា និងបានរៀបរាប់ពីសត្វចិញ្ចឹមរបស់គាត់ ដែលធ្វើឲ្យក្រុមប្រឹក្សាអស់សំណើចយ៉ាងខ្លាំង ព្រោះវាជាការយល់ច្រឡំប៉ុណ្ណោះ។ ហើយសំឡេងព្រុសរំខាន អាចចេញពីសុនខរបស់អ្នកជិតខាងក្បែរៗនោះ៕

ប្រភព: Daily Mail

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T