ភ្នំពេញ៖ បើនិយាយដល់តារាសម្ដែងជើងចាស់លោក ទេព រិនដារ៉ូ ជឿជាក់ថាប្រិយមិត្តមួយចំនួួនធំប្រាកដជាស្គាល់ ដោយសារតែតារាសម្ដែងរូបនេះ បានបង្ហាញមុខលើវិថីសិល្បៈមកច្រើនឆ្នាំទៅហើយ។ ម្យ៉ាងវិញទៀត គ្រប់ខ្សែភាពយន្តតែងតែមានវត្តមានកំពូលតារារូបនេះចូលរួមសម្ដែងផងដែរ។ ហើយគ្រប់រឿងដែលលោកសម្ដែង ក៏ទទួលបានការគាំទ្រច្រើនពីទស្សនិកជនគ្រប់ស្រទាប់មិនថាវ័យណាឡើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ អាចនិយាយបានថាលោក ទេព រិនដារ៉ូ ជាតារាសម្ដែងមួយរូបដែលមានទេពកោសល្យ និងសមត្ថភាពល្អម្នាក់ហើយក៏ជាគំរូមួយសម្រាប់អ្នកសិល្បៈជំនាន់ក្រោយយកតម្រាប់តាមផងដែរ។ ក្នុងនោះដែរ បើទោះបីបច្ចុប្បន្នមានវ័យកាន់តែជ្រេ តែតារារូបនេះធ្លាប់បាននិយាយថាលោកមិនបោះបង់ការងារសិល្បៈឡើយ ប្រសិនបើនៅមានកម្លាំងអាចថតបានជារៀងរហូត។
តួយ៉ាង ថ្មីៗនេះកំពូលតារាសម្ដែងលោក ទេព រិនដារ៉ូ បានបង្ហើបថាខ្លួនលោកបានចូលសិល្បៈអស់រយៈពេល៣៣ឆ្នាំហើយ បើគិតចាប់តាំងពីថ្ងៃឈានជើងចូលសិល្បៈមកទល់នឹងពេលនេះ។ ពិតណាស់ ៣៣ឆ្នាំក្នុងវិស័យសិល្បៈ តារារូបនេះនៅតែទទួលបានការគាំទ្រ ការចូលចិត្តពីមហាជន និងហ្វេនច្រើនលើសដើម បើតាមការសង្កេតឃើញ។ ហើយអ្វីដែលគេចាបើអារម្មណ៍ខ្លាំងនោះ តារារូបនេះមិនធ្លាប់បានផ្អាកការងារសិល្បៈម្ដងណាឡើយ នៅតែឈរជើងក្នុងវិស័យមួយនេះដដែល៕
សូមទស្សនារូបភាពខាងក្រោម៖





