កម្សាន្ត៖ ជាការពិតណាស់ តារាសម្ដែងថៃដ៏ល្បីល្បាញ Aom Sushar មិនសូវបានបង្ហាញមុខក្នុងវិស័យសិល្បៈក៏ពិតមែន ប៉ុន្ដែនាងនៅតែគ្រងតំណែងជាតួឯកស្រីដ៏ដែល។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ នាងមានវ័យ៣៤ឆ្នាំ សម្រស់់នៅក្មេងដូចទើបនឹងពេញក្រមុំ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្រឡេកទៅមើលរូបភាពប៉ុន្មានសន្លឹកដែល Aom Sushar បានបង្ហោះនៅក្នុងបណ្ដាញសង្គមវិញ សម្រស់ស្អាតដូចក្រមុំមិនខុសនោះទេ។ ទោះបីនាងមានវ័យចំណាស់មែនពិត តែបើមើលពីសំបកក្រៅទៅ ប្រាកដជាមិនដឹងទេថា នារីមុខខ្ជូតរូបនេះ មានកូនមួយបាត់ទៅហើយ។

ទន្ទឹមនឹងនោះ តារាសម្ដែងស្រីរូបនេះ សព្វថ្ងៃមិនស្ថិតនៅក្រោមផលិតកម្មណាមួយនោះទេ ដោយនាងជាតារាសម្ដែងឯករាជ្យ។ បើងាកទៅមើលជីវិតប្រចាំថ្ងៃរបស់ Aom វិញ នាងដូចជាកំពុងមានក្ដីសុខ ហើយហាក់ដូចជាមិនខ្វល់រឿងស្នេហានោះទេ៕
ប្រភព៖ aom_sushar