មិនត្រឹមតែមុខស្រដៀងគ្នាទេ Nam Joo Hyuk និង Ahn Hyo Seop មានចំណុចដូចគ្នាច្រើន

//s9.kh1.co/b5/b5b12be9c774e2661c4bcc7a664b7c26d314db09.png
តារា & កម្សាន្ដ

 ១៤-មីនា-២០២២ ២ល្ងាច · ៣ ឆ្នាំមុន

មុខក៏ស្រដៀងគ្នាហើយ Nam Joo Hyuk និង ​Ahn Hyo Seop មានចំណុចស្រដៀងគ្នាជាច្រើន​ គួរឲ្យចាប់អារម្មណ៍។

កម្សាន្ត៖ បើប្រិយមិត្តជាអ្នកនិយមទស្សនារឿងភាគកូរ៉េ​ អាចនឹងច្រឡំថា Nam Joo Hyuk និង ​Ahn Hyo Seop ជាមនុស្សតែមួយ ដោយសារតែពួកគេមានមុខមាត់ស្រដៀងគ្នា។ អ្វីដែលគួរឲ្យចាប់អារម្មណ៍អ្នកគាំទ្ររបស់ពួកគេបានរកឃើញចំណុចដែលដូចគ្នារបស់តារាប្រុសទាំងពីររូបនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែមានមុខមាត់ស្រដៀងគ្នា ដែលអាចធ្វើឲ្យទស្សនិកជន ឃើញអាចគិតថាជាមនុស្សតែមួយហើយ Nam Joo Hyuk និង ​Ahn Hyo Seop មានចំនុចដែលដូចគ្នាទៀត។ នៅក្នុងនោះ ពួកគេសុទ្ធតែជាតារាសម្ដែងប្រុសលំដាប់តួឯកដែលល្បីល្បាញនិងមានមន្ដស្នេហ៍ឆក់យកបេះដូងអ្នកទស្សនាដូចគ្នា។

​Ahn Hyo Seop និង Nam Joo Hyuk
​Ahn Hyo Seop និង Nam Joo Hyuk

មិនតែប៉ុណ្ណោះ អ្នកទាំងពីរធ្លាប់សម្ដែងជាមួយតារាស្រី Lee Sung Kyung ដែលធ្វើឲ្យមហាជនមួយចំនួនច្រឡំថាជាតួឯកប្រុសតែមួយ។ លើសពីនោះ តារាប្រុសទាំងពីរ សុទ្ធតែមានកម្ពស់ខ្ពស់ដូចគ្នា ខុសគ្នាតែបន្ដិចប៉ុណ្ណោះ ដោយ Nam Joo Hyuk កម្ពស់ ១ម៉ែត្រ៨៨សង់ទីម៉ែត្រ រីឯ Ahn Hyo Seop ទាបជាង១សង់ទីម៉ែត្រ។

​Ahn Hyo Seop និង Nam Joo Hyuk
​Ahn Hyo Seop និង Nam Joo Hyuk

មិនទាន់អស់នោះទេ Nam Joo Hyuk និង ​Ahn Hyo Seop បានចេញរឿងថ្មីកំឡុងពេលប្រហាក់ប្រហែលគ្នា និង ទទួលបានការគាំទ្រមិនចាញ់គ្នានោះទេ។ ចំណុចទាំងនេះហើយ ដែលបានធ្វើឲ្យហ្វេនៗចាប់អារម្មណ៍ពីពួកគេដែលមានភាពចៃដន្យជាខ្លាំង ហាក់ដូចជា កូនភ្លោះខុសម្ដាយ៕

ប្រភព៖ KSTARTREND

 Nam Joo Hyuk និង ​Ahn Hyo Seop
 Nam Joo Hyuk និង ​Ahn Hyo Seop
Nam Joo Hyuk និង Lee Sung Kyung
Nam Joo Hyuk និង Lee Sung Kyung
​Ahn Hyo Seop និង Lee Song Kyung 
​Ahn Hyo Seop និង Lee Song Kyung 
Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T