តារាកម្សាន្ត÷ គឺជាដំណឹងដ៏គួរអោយសោកស្តាយ និងទទួលបានការចាប់អារម្មណ៍ពេញប្រទេសថៃ បន្ទាប់ពីតារាសម្តែងស្រីថៃTangmo Nida បានជួបឧបទ្ទវហេតុធ្លាក់ពីទូកល្បឿនលឿននៅកណ្តាលទន្លេចៅប្រាយ៉ា កាលពីពេលកន្លងទៅ រហូតទទួលមរណភាព។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ មុនពេលកើតរឿងហេតុខាងលើ កាលពីពេលកន្លងទៅតារាស្រីថៃ Tangmo Nida ក៏ធ្លាប់បានបញ្ចេញឃ្លីបវីដេអូមួយ ដោយបានថតបង្ហាញទាំងផ្ទះនិងឡាន ហើយប្រការដែមហាជនជាច្រើនកត់សម្គាល់ឃើញនោះគឺថាស្លាកលេខឡានរបស់ Tangmo មានលេខ១៣ ដែលបូកចូលគ្នាគឺលេខ៤ ហើយតាមជំនឿនិងទម្លាប់ទំនៀមលេខ៤គឺជាលេខនាំគ្រោះ និងជាលេខមិនល្អ។
គួររំលឹកផងដែរថា ការជ្រើសរើសស្លាកលេខឡានឬម៉ូតូគឺជាជំនឿនឹងបានក្លាយជាទំនៀមទម្លាប់នៅពេលទិញរថយន្តឬម៉ូតូថ្មី ដោយគេនិយមតែងជ្រើសយកលេខដែលល្អដោយគេជឿថាវានឹងនាំមកនូវសំណាងល្អ ឬជោគជ័យនៅក្នុងជីវិត តែបើប្រហែលរើសស្លាកលេខចំលេខមិនល្អ វានឹងនាំឲ្យមានគ្រោះឬខាតបង់ទ្រព្យសម្បត្តិថែមទៀតផង៕




