កន្លែងញ៉ាំអាហារក្នុងផ្ទះម្ដាយ Kim Kardashian ដូចហាងលក់ចាន

//s9.kh1.co/c9/c9efcd936cc9543c62913c07fb13b816e46501aa.jpg
តារា & កម្សាន្ដ

 ១១-មីនា-២០២២ ១០ព្រឹក · ៣ ឆ្នាំមុន

គ្រាន់តែកន្លែងដាក់ចាន ទុកសម្រាប់ញ៉ាំអាហាររបស់ អ្នកស្រី Kris Jenner ពិតជាភាពប្រណីត ដោយមានឈុតចានម៉ាកល្បី តម្លៃថ្លៃកប់ពពក

បរទេស៖​ ថ្មីៗនេះ តារាទូរទស្សន៍ដ៏ល្បី Kris Jenner ដែលត្រូវបានគេស្គាល់ថា ជាម្ដាយរបស់ Kim Kardashian បានធ្វើឲ្យមហាជនផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពី បានចេញមកបង្ហាញនូវទីកន្លែងដាក់តាំង ចានសេរ៉ាមិច សម្រាប់ញ៉ាំអាហារ តែ និងកាហ្វេ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងនោះ ការប្រមូលផ្ដុំពីចានជាច្រើននៅក្នុងបន្ទប់ របស់ អ្នកស្រី Kris Jenner មានទាំងឈុតចានអាហារ ម៉ាក Hermès ដែលមានតម្លៃ ៥៥០ ដុល្លារ  ចាន Hermès Africa Green ចំនួនបី ដែលមានតម្លៃ ៤៦០ដុល្លារ សម្រាប់ចានមួយ រួមទាំងឈុត Hermès ផ្សេងៗទៀត រាប់មិនអស់។

តែទោះជាយ៉ាងណា ក្រៅពីទទួលបានចំណាប់អារម្មណ៍ទៅលើការដាក់ស្ទើរតែដូចជា ហាងលក់នោះ ក៏មានមនុស្សជាច្រើនទៀតបានគិតថា អ្នកស្រី Kris Jenner ហាក់ដូចជាខ្ជះខ្ជាយពេក ចំពោះចំណង់ចំណូលចិត្តក្នុងការប្រមូលចាន ខណៈដែលនៅក្នុងសង្គម មានក្មេងៗជាច្រើនដែលគ្មានអ្វីបរិភោគ៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

 Kris Jenner
 Kris Jenner
 Kris Jenner
 Kris Jenner
 Kris Jenner
 Kris Jenner
កន្លែងតាំងចានរបស់ Kris Jenner
កន្លែងតាំងចានរបស់ Kris Jenner
កន្លែងតាំងចានរបស់ Kris Jenner
កន្លែងតាំងចានរបស់ Kris Jenner
កន្លែងតាំងចានរបស់ Kris Jenner
កន្លែងតាំងចានរបស់ Kris Jenner
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T