ភ្នំពេញ៖ ជាការពិតណាស់ កាលពីកន្លងទៅ រឿងរ៉ាវប្រេះឆាបែកបាក់ស្នេហា រវាង តារាចម្រៀងប្រុស លោក ហេង ពិទូ និងតារាស្រី ហ្វី យ៉ាតា បានធ្វើឲ្យមហាជនភ្ញាក់ផ្អើលនិងស្រឡាំងកាំងជាខ្លាំង ដោយអ្នកទាំងពីរគឺជាគូស្នេហ៍ដ៏សាកសមមិនសម ដើរមកដល់ទីបញ្ចប់បែបនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នានេះ ទើបតែបែកគ្នាប៉ុន្មានខែកន្លងទៅ ស្រាប់តែថ្មីៗនេះ លោក ហេង ពិទូ វបង្ហោះសារបង្ហាញអារម្មណ៍បែបនេះថា៖
អូនមិនមែនសង្សារចាស់បងទេ ព្រោះតាំងពីបែកមាសមេបងមិនទាន់អាចមានអ្នកថ្មី រឿងល្អៗដូចកំពុងស្រមៃ សុបិត្តអាក្រក់សឹងរាលថ្ងៃ អ្វីៗស្មានមិនដល់ .យ៉ាងហោចណាស់!
យ៉ាងណាមិញ គ្រាន់តែសារនេះបង្ហោះមិនបានប៉ុន្មាន ក៏មានហ្វេនៗជាច្រើនចូលទៅខមិនសួរសុខទុក្ខលោក ព្រោងព្រាត ប៉ុន្តែមិនដឹងថា នេះជាសារចេញពីការនឹករលឹកឬ ជាអត្ថន័យបទចម្រៀងនោះទេ៕
សូមទស្សនារូបភាពខាងក្រោម៖




