បទ «ស្រារាំ» ថ្មីរបស់ រ៉ាប៊ី ផ្ទុះការចាប់អារម្មណ៍ខ្លាំង និងមានការទស្សនាជាង ១លានដង ត្រឹមរយៈពេល១ថ្ងៃ (មានវីដេអូ)

//s9.kh1.co/ca/ca44e687fd7b67a93f19e5d43522f70b8d0f94bd.jpg
តារា & កម្សាន្ដ

 ០៣-មីនា-២០២២ ៩ព្រឹក · ២ ឆ្នាំមុន

ដើម្បីអបអរពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខ ​កញ្ញា រ៉ាប៊ី បានជូនជាកាដូបទចម្រៀងពិសេសមួយបទ ដែលមានចំណងជើងថា «ស្រារាំ» ដែលផ្ទុះការចាប់អារម្មណ៍ខ្លាំង និងមានការទស្សនាជាង ១លានដង ត្រឹមរយៈពេល១ថ្ងៃ។​

ភ្នំពេញ៖ កញ្ញា រ៉ាប៊ី ត្រូវបានទស្សនិកជនចាត់ទុក​ថាជា​តារាចម្រៀង​វ័យក្មេង​ ដ៏​លេចធ្លោ​មួយរូប​នា​ពេល​បច្ចុប្បន្ន ជា​ពិសេស​​ក្នុង​ប្រភេទ​បទចម្រៀង​ញាក់កន្រ្ដាក់អារម្មណ៍។​ បទចម្រៀង​ជាច្រើន​របស់​តារា​ស្រីរូបនេះ​ ត្រូវបាន​ល្បីសុះសាយ​ រហូត​មាន​គេយកទៅ​រាំតាមដល់​ក្រៅ​ប្រទេស​ថែមទៀតផង។​ ជាក់ស្ដែង វីដេអូបទចម្រៀង​របស់រ៉ាប៊ី បទ​ «មាន់ស្រែ» នៅ​តែ​មានប្រជាប្រិយក្នុងការស្តាប់ និងការជួបជុំរាំលេងកម្សាន្ត ដោយ​មាន​អ្នក​មាន​ចូល​មើលរហូតដល់ជាង ៦២លាន​ដង ក្នុងយូធូប។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដើម្បីអបអរពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខ ​ កញ្ញា រ៉ាប៊ី បានជូនជាកាដូបទចម្រៀងពិសេសមួយបទ ដែលមានចំណងជើងថា «ស្រារាំ»​ ​ ចេញផ្សាយជាផ្លូវការកាលពីយប់ថ្ងៃអាទិត្យកន្លងទៅនេះ និងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយមានអ្នកទស្សនាជាង ១លានដង ត្រឹមរយៈពេល​មួយថ្ងៃ​ ហើយគិតមកត្រឹម​ថ្ងៃទី២ ខែមីនានេះ មានអ្នកចូលទស្សនាប្រមាណជាង ១.៧ លានដងហើយ។ ​«ស្រារាំ»​ ផលិតឡើងជាពិសេសសម្រាប់ ពេលវេលាដ៏ល្អ ការជួបជុំក្រុមគ្រួសារ ញាត្តិមិត្ត និងរាំលេងកម្សាន្តឲ្យកាន់តែសប្បាយរីករាយថែមមួយកំរិតទៀត​ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដែលនឹងឈានចូលមកដល់ ក្នុងពេលឆាប់ៗខាងមុខនេះ។​

  បទ «ស្រារាំ»
  បទ «ស្រារាំ»

អ្វីដែលធ្វើឲ្យ MV «ស្រារាំ» កាន់តែមានភាពទាក់ទាញ និងប្លែកអារម្មណ៍នោះគឺ វីដេអូបែបកំប្លុកកំប្លែង ទេសភាពស្រុកស្រែ ថែមទាំងក្បាច់រាំដ៏រស់រវើក។​ នេះគឺជាលើកដំបូងហើយ​ ដែលស្រាបៀរគ្រុឌ និង កញ្ញា រ៉ាប៊ី បានសហការផលិត​បទចម្រៀងនេះឡើង​ ​ដោយផ្តល់ជូនទស្សនិកជននូវពេលវេលាដ៏ល្អ និងបរិយាកាសជួបជុំដ៏រីករាយរបស់បងប្អូនខ្មែរយើង។

  បទ «ស្រារាំ»
  បទ «ស្រារាំ»

ស្រាបៀរគ្រុឌ តែងតែចែករំលែកពេលពេលាល្អដល់អ្នកគ្រប់គ្នា  មិនថាស្ថិតនៅក្នុងកាលៈទេសៈណាក៏ដោយ អ្នកអាចបង្កើតពេលវេលាល្អៗ ជាមួយមនុស្សជុំវិញបាន។  ពេលដែលលោកអ្នកក្រេប ឱជារសរបស់ គ្រុឌ ​ដ៏ត្រជាក់លើកដំបូងភ្លាម លោកអ្នកនឹងទទួលបាននូវអារម្មណ៍ដ៏ល្អ ជាមួយមនុស្សជាទីស្រលាញ់ ព្រមទាំងបរិយាកាសដ៏វិសេសវិសាលបំផុត។ ដូចនេះ សូមបើកគំរបស្រាបៀរ និងទទួលទានដោយក្តីរីករាយ ព្រមទាំងបង្ហាញនូវស្នាមញញឹមសម្រាប់ថាមពលវិជ្ជមាននេះទាំងអស់គ្នា។

ពេលវេលាល្អទាំងនេះហើយ ជាពេលវេលាដ៏ល្អសម្រាប់គ្រុឌ៕

សូមរីករាយទស្សនាវីដេអូបទថ្មី «ស្រារាំ» ខាងក្រោមនេះ​​​​៖​ 

  បទ «ស្រារាំ»
  បទ «ស្រារាំ»
  បទ «ស្រារាំ»
  បទ «ស្រារាំ»
  បទ «ស្រារាំ»
  បទ «ស្រារាំ»
  បទ «ស្រារាំ»
  បទ «ស្រារាំ»
  បទ «ស្រារាំ»
  បទ «ស្រារាំ»
  បទ «ស្រារាំ»
  បទ «ស្រារាំ»
  បទ «ស្រារាំ»
  បទ «ស្រារាំ»
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T