ខ្ញុង អង្វរម្ចាស់បំណុល ឲ្យធ្វើបែបនេះ

//s9.kh1.co/46/46dac1349ef015cfa200883efb09e335e4be1085.jpg
តារា & កម្សាន្ដ

 ២៥-កុម្ភៈ-២០២២ ៣ល្ងាច · ២ ឆ្នាំមុន

ខ្ញុង អង្វរក សុំដល់ ម្ចាស់បំណុលទាំងអស់ ឲ្យមានការសណ្តោសយោគយល់ជាថ្មី

ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ តារាកំប្លែងស្រី មួយរូបដែលស្គាល់បានថា ជាតារាស្រីសម្បូរវោហាស័ព្ទ អ្នកនាង ស្រេង សុកាន់ដា ហៅខ្ញុង ដែលកន្លងមក ផុងខ្លួនក្នុងរឿងអាស្រូវជំពាក់គេដល់ទៅ ៥០ ម៉ឺនដុល្លារអាមេរិករូបនេះ បាន​ចេញមុខ​ទទូច​អង្វរក ដោយធ្វើការស្នើ​សុំ​ដល់​​ម្ចាស់បំណុល​ទាំងអស់ ​ឲ្យ​មានការ​យោគយល់​ជាថ្មី។​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

​ចាប់តាំងពីមានការផ្ទុះរឿងអាស្រូវជាប់បំណុលវណ្ឌក ​រហូត​មកទល់ពេលនេះ ​អ្នកនាង ខ្ញុង នៅ​មិនទាន់​រលាស់ខ្លួនផុតពី​ការ ដើរ​សងបំណុល​គេ​នៅឡើយទេ​ ស្របដែល ​អ្នកនាង​ និង​ស្វាមី​ គឺ​នាយ កៃ​ដរ បាន​និង​កំពុង​ខិតខំ​តស៊ូ ដើរកាត់សក់តាមពិធីរៀបមង្គលការនានា និង ​ការលក់​ត្រីងៀត ត្រីឆ្អើរ ផ្អក ស្ករពាង ស្ករត្នោត ដើម្បី​ដោះដូរ​បាន​ប្រាក់​មក​សងបំណុល​គេ ជាដំណាក់សន្សឹមៗក៏ដោយ។

ជាមួយគ្នានេះ ជាថ្មីម្តងទៀត តារាកំប្លែងរូបនេះ បានចេញមុខលើកដៃសំពះអង្វរសុំដល់បណ្តាម្ចាស់បំ ណុលទាំងអស់ មេត្តាយោគយល់ និងអធ្យាស្រ័យសណ្តោសដល់នាងផងដោយសារពេលនេះ នាងនិងស្វាមី កំពុងខំប្រឹងប្រែងរកលុយ ដើម្បីសងបំណុលទាំងនោះ ដោយនាងថា នាងមិនមានបំណង គេចវេះមិនសងនោះទេ។

​​អ្នកនាង ខ្ញុង បាន​ឱ្យដឹងទៀតថា ​រូបនាងមិន​រក​ដើម្បី​ចង់​មាន ​ឬ​ចង់បាន​អី​ទេ​ គឺ​សុំ​ត្រឹមតែ​រក​ដើម្បី​សង​គេ​ឲ្យ​អស់​ប៉ុណ្ណោះ​ ហើយ​បើ​ម្ចាស់បំណុល​ព្រម​យក​តាម​ការសង​ជា​ដំណាក់ៗ​បាន​ នាង​ក៏​នៅតែ​រក​សង​មិន​បាន​គេចវេះ​រត់គេចខ្លួន​ទៅណា​ឡើយ​។ ​ ក្នុងនោះ បើ​ឲ្យ​សង​ទាំង​ដុំៗ​ខ្ញុំ​រក​អត់​ទាន់​ទេ ​នាង ពុំលទ្ធភាព​សងទាំងអស់នោះទេ តែបាន​ត្រឹមតែ​បន្តិច​បន្តួច​ក្នុង​មួយខែ​សូមមេត្តា​យោគយល់​ និង​អធ្យាស្រ័យ​ផង​។​

សូមរំលឹកផងដែរ តារាកំប្លែងស្រីរូបនេះ បានផុងខ្លួនជាប់អន្ទាក់បំណុលរហូតដល់ទឹកប្រាក់ កន្លះលានដុល្លារអាមេរិច ផ្អើលពេញប្រទេស ដោយសារតែនាង បានខ្ចីបុលប្រាក់គេយកមករកស៊ីខាតឡុងចុង និងហ៊ឺហារ អ្វីដែលសំខាន់នោះ​ នាងប្រាក់ទឹកមិនដឹងខ្ទង់ ណាមួយនាងមិនចេះគ្រប់គ្រងប្រាក់ តែយ៉ាងណា បច្ចុប្បន្ននេះ រូបនាង និងស្វាមី កំពុងដុតដៃដុតជើងគ្នារកប្រាក់ ដើម្បីដោះបំណុលទាំងនោះវិញ៕

អ្នកនាង ខ្ញុង និងស្វាមី
អ្នកនាង ខ្ញុង និងស្វាមី
អ្នកនាង ខ្ញុង 
អ្នកនាង ខ្ញុង 
អ្នកនាង ខ្ញុង 
អ្នកនាង ខ្ញុង 
អ្នកនាង ខ្ញុង 
អ្នកនាង ខ្ញុង 
អ្នកនាង ខ្ញុង  និងស្វាមី
អ្នកនាង ខ្ញុង  និងស្វាមី
Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T