តារាកម្សាន្ត៖ កាលពីពេលថ្មីៗកន្លងទៅនេះ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ព្រមទាំងប្រព័ន្ធTwitter និងInsrtagram បានផ្ទុះការភ្ញាក់ផ្អើលជាខ្លាំង ក្រោយបានទទួលដំណឹងមរណភាពដ៏សែនក្តុកក្តួលរបស់បេក្ខភាពដ៏លេចធ្លោ និងទទួលបានការគាំទ្រពីសំណាក់មហាជនជុំវិញពិភពលោកតាមរយ:បទ It's Ok នៅក្នុងកម្មវិធី American Got Talent។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ មុនទទួលមរណភាពដោយសារតែជំងឺមហារីក អ្នកនាង Jane Marczewski ឬដែលគេស្គាល់ឈ្មោះថាជា nightbirde បានបង្ហាញខ្លួនជាលើកចុងក្រោយនៅក្នុងវីដេអូមួយ ដោយបានរៀបរាប់ប្រាប់អ្នកគាំទ្រអំពីអាល់ប៊ុមបទចម្រៀងចុងក្រោយដែលខ្លួន ទើបតែបានធ្វើការremix និងត្រូវបានបង្ហោះរួចហើយនោះ គឺទទួលបានចំណាត់ថ្នាក់លេខ៨នៅក្នុងpop Chart ព្រមទាំងបានប្រាប់អាការ:ជំងឺរបស់ខ្លួនយ៉ាងដូច្នេះថា៖
ចំពោះស្ថានភាពសុខភាពខ្ញុំឥលូវកំពុងស្ថិតនៅក្នុងស្ថានភាពគួរឲ្យបារម្ភ ប៉ុន្តែខ្ញុំនឹងព្យាយាមធ្វើឲ្យវាប្រសើរឡើងម្តងមួយជំហានៗ វាជាការពិតជីវិតគឺវាលំបាកណាស់ ប៉ុន្តែអ្នកត្រូវប្រាប់ខ្លួនឯងថាមិនអីទេ មិនអីទេ It's Ok....
សូមរំលឹកផងដែរថាអ្នកនាងJane Marczewski គឺជាបេក្ខភាពដែលទទួលបានប៉ូតុងមាសនៅក្នុងកម្មវិធីAmerican Got Talen ប៉ុន្តែជាអកុសលបេក្ខនារីដែលមានប្រជាប្រិយភាពរូបនេះ បានទទួលមរណភាពដោយសារតែជំងឺមហារីកនៅក្នុងវ័យ៣២ឆ្នាំ៕



