កម្សាន្ត៖ ពិតណាស់ តារាសម្តែងវ័យក្មេង ពន្លកថ្មី កុមារី ជី ឈីងលីន ដែលត្រូវបានមហាជនកោតសរសើរពីទេពកោសល្យ ក្នុងការសម្ដែងដ៏ប៉ិប្រសព្វ មិនថាតួអង្គកាចឆ្នាស់ ស្លូតកំសត់នោះទេ កុមារីរូបនេះអាចបត់បែនបាន ថែមទាំងសម្ដែងចូលតួបានល្អទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងនោះផងដែរ ជី ឈីងលីន ក៏ត្រូវបានគេដឹងថានាងត្រូវជា ចៅស្រីម្នាក់របស់ តារាកំប្លែង នាយកុយ ផងដែរ។ ជាងនេះទៅទៀត ច្ចុប្បន្ននេះនាងបាននឹងកំពុងតែកសាងកេរ្តិ៍ឈ្មោះល្បីមិនធម្មតា នៅក្នុងការងារសិល្បៈ ជាពិសេសធ្វើឲ្យសន្ទុះនៃការគាំទ្រពីមហាជន កាន់តែកើនឡើងជាលំដាប់ បន្ទាប់ពីនាងតូចបានដើរតួនៅក្នុងរឿង«ផ្កាថ្ម»។
បន្ថែមពីនេះ បើក្រឡេកទៅមើលសម្រស់របស់ ជី ឈិងលីន ដែលត្រូវបានគេស្គាល់ថា ជាចៅស្រីបង្កើតរបស់តារាកំប្លែង នាយ កុយ រូបនេះវិញ គឺមានភាពស្រស់ស្អាត និងលេចធ្លោមិនណយទេ ជាពិសេស បើទោះបីជាមិនទាន់ពេញវ័យ ស្រួលបួលក៏ដោយ ប៉ុន្តែបច្ចុប្បន្ននេះ នាង ក៏កាន់តែប្រែស្អាតឡើងពេញសាច់ស្អាតពីមួយថ្ងៃទៅមួយថ្ងៃ៕
សូមទស្សនារូបភាពខាងក្រោម៖