កម្សាន្ត៖ ថ្មីៗនេះ Influencer ស្រីរូបស្រស់ លីនដា ហៅក្រៅ លីន បានធ្វើឲ្យមហាជនក្មេងចាស់ ទាំងប្រុស ទាំងស្រី ឈាមច្រមុះ ជាមួយនឹងរូបថតដ៏ស៊ិចស៊ីប៉ុន្មានសន្លឹក។ ទន្ទឹមនឹងនោះ លីន តែងតែទទួលបានការចាប់អារម្មណ៍ និង ការស្រលាញ់គាំទ្រពីយុវវ័យ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាមួយគ្នានេះដែរ តារាស្រីវ័យ២០ឆ្នាំរូបនេះ បានបង្ហោះរូបបង្អួតរាងដ៏ស្រឡូន និង សាច់សខ្ចី ប៉ុន្មានសន្លឹកទៅក្នុងបណ្ដាញសង្គម ដែលធ្វើឲ្យមហាជនឃើញហើយ ចំហមាត់គ្រប់គ្នា។ នៅក្នុងនោះ លីន បានពាក់ខោកាប៊យខ្លីបញ្ចេញឈុតខោអាវក្នុងម៉ាក Calvin Klein និង អាវក្រៅស្ដើងពណ៌ស ដែលជាឈុតយ៉ាងស័កសមសម្រាប់ដើរលេងមាត់សមុទ្រ។

ជាពិសេស លីន បានផាត់មុខតិចៗ បែបស្ទាយ៍នារីកូរ៉េ ជាមួយនឹងម៉ូតសក់រួញតិចៗ ធ្វើឲ្យតារាស្រីរូបនេះ កាន់តែមានភាពទាក់ទាញ។ គួរបញ្ជាក់ផងដែរថា លីន គឺជា Influencer ម្នាក់ដ៏ល្បីល្បាញ ដែលស្ថិតនៅក្នុងក្រុម Vessa ដែលនាងតែងតែលេចមុខនៅក្នុងវីដេអូ Vlog ផ្សេងៗនៅក្នុងបណ្ដាញសង្គម៕

ប្រភព៖ linlin_vee