កម្សាន្ត ៖ ពេលដែល Rosé សមាជិកក្រុម BLACKPINK បានលាបពណ៌សក់របស់នាង ទៅជាពណ៌ទង់ដែង ត្រូវបានគេចាត់ទុកថាជាចំណុចដ៏ពិសេស នៃភាពទាក់ទាញដ៏ល្អឥតខ្ចោះរបស់នាង ថ្វីត្បិតតែតារាស្រីរូបនេះមានភាពស្រស់ស្អាតរួចទៅហើយ ប៉ុន្តែសក់ពណ៌ទង់ដែង បានជួយឱ្យ Rosé កាន់តែទទួលបានការកោតសរសើរបន្ថែមទៀត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សត្រលប់ទៅឆ្នាំ ២០១៦ Rosé បានលាបពណ៌សក់របស់នាង ជាពណ៌ទង់ដែងសម្រាប់បទ «Playing With Fire» ទោះជាយ៉ាងណាក៏ដោយ បើប្រៀបធៀបទៅនឹងពេលនេះ សក់របស់នាងមិនបានទទួលការប្រតិកម្មខ្លាំង ដូចបច្ចុប្បន្ននោះទេ នោះគឺដោយសារតែនាងលាបពណ៌សក់របស់នាងបែប Strawberry blonde ដោយអ្នកខ្លះនិយាយថាជាពណ៌ទឹកក្រូចផងដែរ។
ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលនាងលាបពណ៌សក់របស់នាងពណ៌ទង់ដែង សម្រាប់ការប្រគុំតន្ត្រីតាមអ៊ីនធើណែតរបស់ BLACKPINK «THE SHOW» និងបទចម្រៀងទោលរបស់នាង «On the Ground» សក់ពណ៌ទង់ដែង ពិតជាសាកសមនឹងនាងខ្លាំងណាស់ ដោយមហាជនបានការកោតសសើរនាងយ៉ាងច្រើនថា សក់ពណ៌នេះពិតជាសាកសមនឹងនាងដូចជាពណ៌ធម្មជាតិពីកំណើត ជាពិសេសគឺសសៃសក់ភ្លឺ ទន់រលោងរបស់នាងកាន់តែមានភាពទាក់ទាញ៕
សូមទស្សនារូបភាបខាងក្រោម ៖







ប្រភព : Kpopstarz