ភ្នំពេញ÷ កាលពីពេលថ្មីៗនេះ មហាជន និងជាអ្នកនិយមគាំទ្រ ព្រះនាងតូចនរោត្តមជេណា បានផ្ទុះការចាប់អារម្មណ៍ជាខ្លាំង ក្រោយពេលដែលសារព័ត៌មានដ៏ល្បីរបស់ចិន The South China Morning Post បានធ្វើការចុះផ្សាយពីព្រះនាងតូចជេនណា ដោយនៅក្នុងអត្ថបទមានបញ្ជាក់លម្អិតពីព្រះរាជជីវប្រវត្តិព្រះនាងតូច ព្រមទាំងព្រះរាជសមត្ថភាព និងរូបសម្រស់ដ៏ស្រស់ស្អាតរបស់ព្រះនាងតូចនរោត្តមជេនណា ថែមទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្តែងនៅក្នុងអត្ថបទនោះ គេហទំព័រសារព័ត៌មាន The South China Morning Post បានសរសេរយ៉ាងដូច្នេះថា÷
តើព្រះនាង ជេនណា នរោត្តមជានរណា? ព្រះនាងទទួលបានការគាំទ្រពីសំណាក់មនុស្ស រាប់លាននាក់ដោយព្រះនាងមានព្រះជន្មត្រឹមតែ៩ព្រះវស្សាតែប៉ុណ្ណោះ។ ប្រសូតក្នុងខ្សែរាជវង្សដោយមានព្រះមាតាព្រះរាជបុត្រី នរោត្តម បុប្ផារី និងមានបិតាជាជនជាតិបារាំង ព្រះនាងចេះភាសាបារាំង ខ្មែរ ថៃ ចិន និងអង់គ្លេស ហើហើថែមទាំងអាចច្រៀងបានទាំង ៥ ភាសានៅលើ YouTubeថែមទៀតផង។ ព្រះនាងចូលប្រឡូកក្នុងកម្មវិធី Showbiz អស់រយៈពេល៣ឆ្នាំក្នុងនាមជាតារាសម្តែង តារាចម្រៀង និងជាអ្នករាំ ហើយថ្មីៗនេះព្រះនាងក៏បានមានវត្តមានចូលរួមក្នុងភាពយន្តខ្មែរល្បីៗ ដូចជាទេព ធីតាព្កុលមាស និងនគរមាស ….
សូករំលឹកផងដែរថា នៅមិនមែនជាលើកទីមួយទេ ដែលសារព័ត៌មានក្រៅប្រទេសបានចុះពីព្រះនាងតូចនរោត្តមជេនណា ប៉ុន្តែកាលពីពេលកន្លងទៅសារព័ត៌មានវៀតណាម និងថៃ ក៏បានចុះពីព្រះរាជជីវប្រវត្តិរបស់ព្រះនាងតូចនរោត្តមជេនណា ថែមទៀតផង៕
ប្រភព៖ The South China Morning Post






