ឥណ្ឌា៖ ថ្មីៗនេះ គ្រួសារខាងកូនក្រមុំ មកពីរដ្ឋ Andha Pradesh នៃប្រទេសឥណ្ឌា បានរៀបចំនូវម្ហូបអាហារយ៉ាងសម្បូរបែប រហូតដល់ទៅ៣៦៥មុខឯណោះ ជាការទទួលស្វាគមន៍អនាគតកូនប្រសារប្រុស រួមទាំងសាច់ញាតិ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា ការរៀបចំនេះ ជាទំនៀមទម្លាប់មួយក្នុងចំណោមប្រជាជន Telugu នៃការអញ្ជើញកូនប្រសារប្រុសរបស់ពួកគេ សម្រាប់ពិធីបុណ្យច្រូតកាត់ប្រចាំឆ្នាំ Sankranti ដោយមុខម្ហូបដ៏ឧត្ដុង្គឧត្ដម រួមមានម្ហូបគោលពិសេសចំនួន៣០មុខ បង្អែមប្រពៃណី និងសម័យថ្មីចំនួន១០០មុខ ការ៉េម១៥ប្រភេទ ហើយនំខេក ភេសជ្ជៈក្ដៅត្រជាក់ ផ្លែឈើ និងនំចំណីជាច្រើនមុខផ្សេងៗទៀត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ ក្រុមគ្រួសារទាំងសង បានទទួលទានអាហាររួមគ្នាយ៉ាងរីករាយ ខណៈបង្កឲ្យមានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលលើបណ្ដាញសង្គមនារយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះផងដែរ៕
ប្រភព: indianarrative
សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖