សេដ្ឋីឥណ្ឌា យកឡានថ្មីសន្លាង ដោះដូរជាមួយឡានធ្វើពីអេតចាយរបស់អ្នកភូមិម្នាក់

//s9.kh1.co/19/192d35ecd926802db089ed27c50cb1f8e61b0251.jpg
សង្គម

 ២៦-មករា-២០២២ ២ល្ងាច · ២ ឆ្នាំមុន

លោក Anand Mahindra បានបង្ហាញពីការគាំទ្រដ៏ខ្លាំងមួយចំពោះការបង្កើតថ្មី ដោយបានផ្ដល់អំណោយរថយន្ដម៉ាក SUV ថ្មីសន្លាងមួយគ្រឿងទៅកាន់បុរសជាងដែកម្នាក់។

ឥណ្ឌា៖ កាលពីប៉ុន្មានថ្ងៃមុននេះ ប្រធានក្រុមហ៊ុន Mahindra Group និងជាមហាសេដ្ឋីប្រចាំប្រទេសឥណ្ឌា គឺលោក Anand Mahindra បានបង្ហាញពីការគាំទ្រដ៏ខ្លាំងមួយចំពោះការបង្កើតថ្មី និងរក្សាទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងការអភិវឌ្ឍន៍មូលដ្ឋានក្នុងប្រទេស ដោយបានផ្ដល់អំណោយរថយន្ដម៉ាក SUV ថ្មីសន្លាងមួយគ្រឿងទៅកាន់បុរសជាងដែកម្នាក់ ជាថ្នូរដូរយករថយន្ដ ដែលផលិតពីដែកសំណល់អេតចាយ និងប្រើប្រាស់គ្រឿងបន្លាស់ចាស់ៗកែលម្អឡើងវិញ ហើយដំណើរការបានយ៉ាងល្អលើផ្លូវថ្នល់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង បុរសជាជាងដែកមកពីភូមិ Devrashtre បានទទួលការចាប់អារម្មណ៍ និងមោទកភាពយ៉ាងខ្លាំងពីមហាសេដ្ឋីឥណ្ឌាកាលពីខែមុន បន្ទាប់ពីវីដេអូឃ្លីបមួយនៃរថយន្ដអេតចាយរបស់គាត់បានល្បីល្បាញរីករាលដាលពាសពេញបណ្ដាញអ៊ីនធើណេត។ ហើយទន្ទឹមនឹងនេះដែរ អាជ្ញាធរក្នុងតំបន់យូរមិនឆាប់ នឹងបញ្ឈប់បុរសជាងដែកពីការបើកយានជំនិះ ព្រោះវាបំពានបទប្បញ្ញាត្តិផ្លូការ ដូច្នេះមហាសេដ្ឋីក៏ផ្ដល់ជូននូវរថយន្ដថ្មីតែម្ដង។

យ៉ាងណាមិញ មហាសេដ្ឋីឥណ្ឌា បាននិយាយថា គាត់នឹងរក្សាការបង្កើតរថយន្តអេតចាយរបស់បុរសជាងដែកនៅឃ្លាំង Mahindra Research Valley ផងដែរ៕

ប្រភព: indianarrative

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T