បរទេស៖ កាលពីថ្មីៗនេះ នារីអាយុ៣៦ឆ្នាំម្នាក់ ជាអតីតអ្នកបម្រើការងារលើយន្ដហោះ បានទម្លាយពីបញ្ហាការងាររបស់នាង នៃក្រុមហ៊ុនអាកាសចរណ៍ដ៏ល្បីល្បាញមួយ ដែលនាងនិងមិត្តរួចការងារដទៃទៀត ធ្លាប់ជួបប្រទះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង នាង Karla Bayson បានរៀបរាប់ឲ្យដឹងថា មានបុគ្គលិកមួយចំនួន ត្រូវបានកត់ឈ្មោះចូលទៅក្នុងកម្មវិធីគ្រប់គ្រងរូបរាង ដើម្បីធានាថាពួកគេកំពុងស្ថិតក្នុងឯកសណ្ឋានរបស់ក្រុមហ៊ុនអាកាសចរណ៍ដ៏អស្ចារ្យ។ ហើយមន្ត្រីដែលត្រូវបានគេស្គាល់ថាជា ប៉ូលិសទម្ងន់ នឹងតាមដានទម្ងន់របស់បុគ្គលិកជាប្រចាំ និងចេញការផាកពិន័យដូចជាការកាត់ប្រាក់ខែ ប្រសិនបើពួកគេមិនបំពេញតាមតម្រូវការរបស់ក្រុមហ៊ុនអាកាសចរណ៍ផងដែរ។
តួយ៉ាង បុគ្គលិកមួយចំនួន ត្រូវបានផ្ដល់ឲ្យសរុបចំនួនពីរសប្ដាហ៍ ក្នុងការសម្រកទម្ងន់ មុនពេលពួកគេត្រូវត្រួតពិនិត្យម្ដងទៀតដោយមន្ត្រីប៉ូលិសទម្ងន់ ខណៈក្រុមហ៊ុនអាកាសចរណ៍មានភាពតឹងរ៉ឹងជាមួយនឹងច្បាប់ឯកសណ្ឋានរបស់ខ្លួនជាខ្លាំង និងគ្មាននរណាម្នាក់ អាចមានស្នាមសាក់ ដែលនឹងទទួលឲ្យចូលធ្វើការឡើយ។
យ៉ាងណាមិញ អតីតនារីអូតេសខាងលើ បានធ្វើការលាឈប់ពីការងារ ក្រោយពីបម្រើការអស់រយៈពេល៩ឆ្នាំ ដែលបច្ចុប្បន្ន នាងកំពុងចាប់អាជីពជាតារាម៉ូដែលម្នាក់ផងដែរ៕
ប្រភព: Daily Mail
សូមទស្សនារូបភាពខាងក្រោម៖


